កម្មវិធីសំអាតបរិស្ថានចំណុចជើងភ្នំយាតនិងកម្មវិធីដើមផ្កាសាគូរ៉ារបស់រដ្ឋបាលខេត្តប៉ៃលិន
ចេញ​ផ្សាយ ២៤ ឧសភា ២០២០
280

ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២០ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានដឹកនាំថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលទាំងពីរ ការិយាល័យជំនាញ និងមន្ត្រីក្រោមឱវាទទាំងអស់នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ចូលរួមកម្មវិធីសំអាតបរិស្ថានចំណុចជើងភ្នំយាតនិងកម្មវិធីដើមផ្កាសាគូរ៉ារបស់រដ្ឋបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ រដ្ឋបាលខេត្តប៉ៃលិន ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ គណៈសង្ឈព្រះសង្ឈ និងមន្ត្រីរាជការទាំងអស់ (ខេត្តប៉ៃលិន) ចូលរួមផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter