ចុះពិនិត្យការសាងសង់ទ្រុងចិញ្ចឹមមាន់ និងណែនាំបច្ចេកទេស ដល់កសិករចិញ្ចឹមមាន់បង្ហាញក្នុងកម្មវិធីAspire
ចេញ​ផ្សាយ ១២ មិថុនា ២០២០
272

ថ្ងៃព្រហស្បតិ៍៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ខែមេសា ឆ្នាំ២០២០ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុកម្មវិធី Aspire ខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យការសាងសង់ទ្រុងចិញ្ចឹមមាន់ ព្រមទាំងបានបញ្ជ្រាបការណែនាំបច្ចេកទេស ដល់កសិករចិញ្ចឹមមាន់បង្ហាញក្នុងកម្មវិធីAspire នៅភូមិស្ទឹងកាច់ អូរបេង និងភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាសាក្រៅ ដែលទទួលបានការគាំទ្រពីកម្មវិធីASPIRE ក្នុងនោះកសិករក្នុង១គ្រូសារទទួលបាន ទូរភ្ញាស់ពង់មាន់១ គ្រឿងដែលអាចភ្ញាស់ពងបានចំនួន៥២៨គ្រាប់ និងពូជមាន់ចំនួន៥០ក្បាល ។

ចំនួនអ្នកចូលទស្សនា
Flag Counter