វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដាំដល់កសិករកៅស៊ូគ្រួសារ
ចេញ​ផ្សាយ ១២ មិថុនា ២០២០
336

ថ្ងៃព្រហស្បតិ៍៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ខែមេសា ឆ្នាំ២០២០ លោក សាត សុផាត ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានចូលរួមបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដាំដល់កសិករកៅស៊ូគ្រួសារ ដែលរៀបចំដោយការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វគ្គបណ្តុះបណ្តាលនេះមានរយៈពេលចំនួន០២ថ្ងៃ ដោយមានអ្នកចូលរួមសរុបចំនួន ៤១ នាក់ស្រី ០៥ នាក់ កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលទ្រឺស្តីនៅសាលប្រជុំធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន និងអនុវត្តការចៀរជ័រកៅស៊ូផ្ទាល់នៅចំការ ដែលស្ដិតនៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ចំនួនអ្នកចូលទស្សនា
Flag Counter