(ASPIRE) អង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន (EPDO) បានចែកចាយ កូនត្រីចំនួន ៥៤០០កូន ដល់គ្រួសារកសិករបណ្តុំអាជិវកម្ម ក្នុងខេត្តប៉ៃលិន
ចេញ​ផ្សាយ ១២ មិថុនា ២០២០
371

ថ្ងៃពុធ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ខែមេសា ឆ្នាំ២០២០ អង្ការ EPDO បានចែកចាយ កូនត្រីចំនួន ៥៤០០កូន ចែកដល់គ្រួសារកសិករបណ្តុំអាជិវកម្ម ភូមិសួស្តី អូខ្ទីង ភ្នំដំបង អូច្រាលិច ស្ទឹងកាច់ បរតាំងស៊ូ បរហ៊ុយត្បូង ក្នុងនោះមានដូចជា៖-នៅភូមីភ្នំដំបងចំនួន ៥គ្រួសារ ហើយក្នុង១គ្រួសារទទួលបានកូនត្រី២០០ក្បាល កូនត្រីសរុបស្មើរ១០០០ក្បាលនៅភូមិអូរខ្ទីង ៥គ្រួសារ ហើយក្នុង១គ្រួសារទទួលបានកូនត្រីចំនួន២០០ក្បាល ចំនួនកូនត្រីសរុបស្មើរ១០០០ក្បាល នៅអូរច្រាលិច៥ គ្រួសារស្មើរ១០០០កូន នៅភូមិរោងចក្រ១គ្រួសារស្មើរ២០០កូន នៅភូមិ បតាំងស៊ូ២គ្រួសារស្មើរ ៤០០កូន នៅភូមិបហ៊ុយត្បូង៤គ្រួសារស្មើរ៨០០កូន។ ការអនុវត្តកិច្ចសន្យាជួលអ្នកខាងក្រៅ សម្រាប់ គម្រោងបណ្តុំអាជីវកម្មវារីវប្បកម្ម ក្នុងខេត្តប៉ៃលិន។ គម្រោងមានគោលបំណងដើម្បីបង្កើនសមត្ថភាពដល់កសិដ្នានចិញ្ចឹមកង្កែប/ត្រី ផលិតពូជកង្កែប និងសមាជិកក្រុមផលិត និងការផ្សាភ្ជាប់ខ្សែសង្វាក់ផលិតកម្មទីផ្សារ។ គម្រោងនេះមានរយៈពេល០៧ខែ ផ្តល់មូលនិធិដោយ IFAD និងចុះកិច្ចសន្យារវាងអង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន (EPDO) ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត /អនុកម្មវិធីខេត្តប៉ៃលិន។

ចំនួនអ្នកចូលទស្សនា
Flag Counter