កសិករចំនួន ៦៧ គ្រួសារ ទទួលបានកូនកង្កែបដែលផ្ដលជូណសរុបចំនួន ១៣៤ ០០ ក្បាល
ចេញ​ផ្សាយ ១៦ មិថុនា ២០២០
350

ថ្ងៃចន្ទ១០រោចខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ខែមេសា ឆ្នាំ២០២០ ក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) លោក សាយ សុផាត ប្រធានមន្ទីរ បានចូលរួមកម្មវិធីចែក កូនកង្កែបដល់កសិករបណ្ដុំអាជីវកម្មវារីវប្បកម្ម ចំនួន៦ បណ្ដុំ ដោយធ្វើការចែកចំនួន២ កន្លែង៖ កន្លែងទី០១ ផ្ទះលោកស្រីមេភូមិសួស្ដី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនចែកចំនួន៣បណ្ដុំគឺ -បណ្ដុំអាជីវកម្មភូមិសួស្ដី ដែលមានកសិករចំនួន ១៧ គ្រួសារ - បណ្ដុំអាជីវកម្មភូមិអូរខ្ទីង ដែលមានកសិករចំនួន ១០ គ្រួសារ - បណ្ដុំអាជីវកម្មភូមិភ្នំដំបង ដែលមានកសិករចំនួន ១៦ គ្រួសារ គ្រួសារកសិករសរុបចំនួន ៤៣ គ្រួសារ ហើយមួយគ្រួសារទទួលបានកូនកង្កែបចំនួន ២០០ ក្បាល សរុបកូនកង្កែបដែលចែកមានចំនួន ៨៦០០ក្បាល។ កន្លែងទី០២ ផ្ទះលោក ឆូយ ឆន ដែលស្ថិតនៅភូមិបរតាំស៊ូ សង្កាត់បរយ៉ាចា ក្រុងប៉ៃលិន ខេត្តប៉ៃលិនចែកចំនួន៣បណ្ដុំគឺ -បណ្ដុំអាជីវកម្មភូមិបរតាំស៊ូ ដែលមានកសិករចំនួន ១៣ គ្រួសារ - បណ្ដុំអាជីវកម្មភូមិបហ៊ុយត្បូង ដែលមានកសិករចំនួន ០៤ គ្រួសារ - បណ្ដុំអាជីវកម្មភូមិស្ទឹងកាច់ ដែលមានកសិករចំនួន ០៤ គ្រួសារ - បណ្ដុំអាជីវកម្មភូមិរោងចក្រ ដែលមានកសិករចំនួន ០៤ គ្រួសារ គ្រួសារកសិករសរុបចំនួន ២៤ គ្រួសារ ហើយមួយគ្រួសារទទួលបានកូនកង្កែបចំនួន ២០០ ក្បាល សរុបកូនកង្កែបដែលចែកមានចំនួន ៤៨០០ក្បាល។ សរុបកសិករដែលទទួលបានកូនកង្កែបទាំងពីរកន្លែងចំនួន ៦៧ គ្រួសារ កូនកង្កែបដែលផ្ដលជូណសរុបចំនួន ១៣៤ ០០ ក្បាល។ គម្រោងមានគោលបំណងដើម្បីបង្កើនសមត្ថភាពដល់កសិដ្នានចិញ្ចឹមកង្កែប/ត្រី ផលិតពូជកង្កែប និងសមាជិកក្រុមផលិត និងការផ្សាភ្ជាប់ខ្សែសង្វាក់ផលិតកម្មទីផ្សារ។ គម្រោងនេះមានរយៈពេល០៧ខែ ផ្តល់មូលនិធិដោយ IFAD និងចុះកិច្ចសន្យារវាងអង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន (EPDO) ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត

ចំនួនអ្នកចូលទស្សនា
Flag Counter