ថ្ងៃពុធ១០រោចខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២០ លោក អ៊ឹម សុភឿន អនុប្រធានមន្ទីរ និងលោក សាន ហុកលីម អនុប្រធានការិ.ក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មបានទៅពិនិត្យចំការពោតបំផ្លាញដោយដង្កូវហ្វូង និងចែកថ្នាំដង្កូវចំនួន 28 ដប ជូនកសិករ 14 នាក់ (2ដប/នាក់) នៅភូមិក្រចាប់។ ជាលទ្ធផល៖ 1.ដង្កូវហ្វូងពិតជាបានកំពុងបំផ្លាញដំណាំពោតនៅដំណាក់កាលលូតលាស់ ជិតចេញផ្កា (តាមរបាយការណ៍ស្នើសុំ 20 ហិកតា)។ 2.បានណែនាំកសិករទិញថ្នាំដង្កូវប្រភេទជ្រាប (Fipronil) នៅតាមផ្សារ ដោយសារថ្នាំចែកជូននេះប្រើមិន ត្រូវទេប្រភេទប៉ះ ទុកបាញ់លើដង្កូវដំណាំបន្លែគាត់បាន។ 3.ណែនាំកសិករជួបបញ្ហាពោតស្កកមិនសង្ឃឹមបានផលប្រញ៉ាប់ភ្ជួរដីដាំថ្មីឡើងវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម