ថ្ងៃអង្គារ១១រោចខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២០ ក្រោមគម្រោកម្មវិធីASPIRE មន្ទីរកសិកម្មរុក្ខាប្រម៉ាញនិងនេសាទខេត្តប៉ៃលិនលោក សាយ សុផាត ប្រធានមន្ទីរបានចូលរួមបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មថ្មី ស្តីពី បច្ចេកទេសចិញ្ចឹមមាន់ស្រែដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ ដល់កសិករចិញ្ចឹមបង្ហាញទាំង ១៧បង្ហាញ និងភា្នក់ងារផ្សព្វផ្សាយឃុំទាំង ៨ឃុំ (DEPES ១០បង្ហាញ និង F2F ៧បង្ហាញ) រយៈពេល៣ថ្ងៃ ចូលរួមសរុប ៣៣ នាក់ ស្រី ៨នាក់ ។ នៅស្រុកសាលាក្រៅ ដោយបង្ហាញពីការប្រើប្រាស់ទូរភ្ញាស់ និង បច្ចេកទេសភ្ញាស់កូន ការធ្វើវ៉ាក់សាំងមាន់ និងបានចែកជូននៅសំភារ:មាន រភ្ញាស់កូនមាន់ចំនួន១៧ ទូរ និងពូជមាន់ស្រែចំនួន១៧០០ក្បាល ដែលជាធាតុចូលគាំទ្រដល់កសិករគម្រូបង្ហាញ ឬសាលារៀនកសិករអំពីបច្ចេកទេសកសិកម្មថ្មីដែលធនទៅនឹងការបម្រែបម្រួលអាកាសធាតុ(ក្នុងនោះ សម្រាប់មាន់DPES 10 and មាន់F2F7)និងថ្មាំវ៉ាក់សាំងសត្វមួយចំនួន។