ទស្សនៈកិច្ចសិក្សាដំណើរ នៅទីកន្លែប្រមូលទិញបន្លែ សហគមន៍ភូមិតាសី ស្រុកថ្មគោល
ចេញ​ផ្សាយ ២៤ មិថុនា ២០២០
282

ថ្ងៃសុក្រ១៤រោចខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២០ សកម្មភាពការងារអនុកម្មវិធី១នៃកម្មវិធី ASPIREមានរយៈពេល០២ថ្ងៃ ចាប់ពីថ្វៃទី១៨ និង១៩ ខែមិថុនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងកម្មវិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ( ASPIRE) បានរៀប ចំកម្មវិធីទស្សនៈកិច្ចសិក្សាដំណើរ នៅទីកន្លែប្រមូលទិញបន្លែ សហគមន៍ភូមិតាសី ស្រុកថ្មគោល ខេត្តបាត់ដំបង។ កម្មវិធីនេះ ត្រូវបានដឹកនាំ និងសម្របសម្រូលដោយក្រុមការងារអនុកម្មវិធី១ថ្នាក់ខេត្ត និង មន្រីបង្គោលទីផ្សារ សមាសភាពអ្នកចូលរួម ក្នុង កម្មវិធីនេះ មាន១៨នាក់ (ស្រី ៦នាក់) ៖ (១). លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE បានចូលរួមជាអធិបតីភាព (២) ក្រុមការងារអនុកម្មវិធី១ថ្នាក់ខេត្ត និងមន្រីបង្គោលទីផ្សារ និងត្រួតពិនិត្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ៥នាក់ ។ (៣). សមាជិកបណ្តុំអជីវកម្មបន្លែមានភូមិក្រចាប់ ចំនួន០២នាក់(ស្រី០១នាក់) ភូមិថ្មី២នាក់ (ស្រី១នាក់) ភូមិស្រែអន្ទាក់២នាក់ (ស្រី១នាក់) និងភូមិភ្នំកុយ២នាក់ ក្នុងនោះមានកសិករផ្ទះសំណាញ់ចំនួន៣នាក់ផងដែរ ។ ៤). ទីប្រឹក្សាសម្របសម្រួលទីផ្សារ០១នាក់ ៥.)ភ្នាក់ CEW ចំនួន ៣នាក់ លទ្ធផលទស្សនៈ ក. អ្នកចូលរួមទទួលបានចំណេះដឹងបច្ចេកជាមូលដ្ឋាន ក្នុងការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ខ. ការធ្វើផែនការដាំដុះ ការគ្រប់គ្រងទឹក និងការកំចាត់ជំងឺ គ. ការផលិតបន្លែជាច្រើនប្រភេទ តាមរដូវកាលដាំដុះ និងទីផ្សារ ឃ កសិករនឹងធ្វើផែនការជម្រុញការអនុវត្ត និងរៀបចំការដាំដុះផ្ទះសំណាញ់ និងចំការទីវាលរបស់ពួកគេ បន្ទាប់ពីទស្សនៈកិច្ចសិក្សា។

ចំនួនអ្នកចូលទស្សនា
Flag Counter