ថ្ងៃអង្គារ៣កើតខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២០ លោក ជិន ដា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម និងសហការរី លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម និងនាយខណ្ឌរដ្ឋបាលជលផលប៉ៃលិន រដ្ឋបាលជលផលប៉ៃលិន ចុះពិនិត្យ និងផ្តល់ប្រឹក្សាបច្ចេកទេសកសិករចិញ្ចឹមបង្កងទឹកសាប កសិករសក្តានុពលបង្កាត់ភ្ញាស់ត្រីចំនួនពីរកន្លែង ក្នុងឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ និងកសិករចិញ្ចឹមកង្កែប ឃុំអូរអណ្តូង ដែលកំពុងធ្វើការចិញ្ចឹមអាងធំ មេបាពូជសរុប៦០០ ក្បាល ផ្ទៃដីសរុប៥ហិកតា ដោយមានអាងធំចំនួន០៦និងអាងតូ២០ អាង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម