ថ្ងៃអង្គារ៣កើតខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២០ ដោយស្ថិតនៅក្រោមគម្រោកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាស់ធាតុ ភ្នាក់ងារអង្ការEPDOបាន ផ្សព្វផ្សាយបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីនិងកង្កែបនៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន កសិករដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលសរុបមានចំនួន២០នាក់ក្នុងនោះមានស្រីចំនួន៦នាក់។ដោយក្នុងនោះកសិករបានលើកជាបញ្ហាជួបប្រទះទៅលើ ការចិញ្ជឹមនិងថែទាំកង្កែមមានដូចជា៖ -កូនកង្កែបងាប់ភាគច្រើនដោយសារជំងឺ(ជំងឺរលាកស្បែក&លុងទឹកបណ្តាលអោយមានជំងឺហើមពោះ) -ទឹកមិនល្អ&កខ្វក់(ទឹកភ្លៀងមសនជាតិអាស៊ីតច្រើននិងស្អុយ) -ទីកន្លែងចិញ្ចឹមនៅក្នុងម្លប់ពេក។ បន្ទាប ពីលើបញ្ហាប្រកើមានអស់ហើយ ភ្នាក់ងារអង្ការEPDOបាន នែនាំនូវបច្ចេកទេសមួយចំនួនជូនទីកសិករដើម្បីអនុវត្ត ដោយ យកអំបិលលាយជាមួយទឹកបាចចូលក្នុងអាងចិញ្ចឹមកង្កែប(២ខាំ/ទឹក១០លីត)និងធ្វើកន្លែងអោយកង្កែបតោង យកតង់ផ្លាស្ទិចមកធ្វើជាដំបូលយករុក្ខជាតិទឹកមកដាក់ក្នុងអាង ត្រូវសាងសង់អាងចិញ្ចឹមនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ និងគួរព្យាយាមផ្លាស់ប្តូរទឹកក្នុងអាងអោយបានញឹកញាប់យ៉ាងហោចណាស់១ដង/១ ថ្ងៃ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម