បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីនិងកង្កែបនៅភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់
ចេញ​ផ្សាយ ២៨ មិថុនា ២០២០
241

ថ្ងៃអង្គារ៣កើតខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២០ ដោយស្ថិតនៅក្រោមគម្រោកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាស់ធាតុ(ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ភ្នាក់ងារអង្ការEPDOអង្ការ EPDO បានធ្វើការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីនិងកង្កែបនៅភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន វគ្គនេះដែលកសិករអាចយកចំណេះដឹងទៅប្រើប្រាស់នឹងដោះស្រាយ +បញ្ហា -កូនកង្កែបងាប់ភាគច្រើនដោយសារជំងឺ(ជំងឺរលាកស្បែក&លុងទឹកបណ្តាលអោយមានជំងឺហើមពោះ) -ទឹកមិនល្អ&កខ្វក់(ទឹកភ្លៀងមសនជាតិអាស៊ីតច្រើននិងស្អុយ) -ទីកន្លែងចិញ្ចឹមនៅក្នុងម្លប់ពេក។ +ដំណោះស្រាយ -យកអំបិលលាយជាមួយទឹកបាចចូលក្នុងអាងចិញ្ចឹមកង្កែប(២ខាំ/ទឹក១០លីត)និងធ្វើកន្លែងអោយកង្កែបតោង -យកតង់ផ្លាស្ទិចមកធ្វើជាដំបូល -យករុក្ខជាតិទឹកមកដាក់ក្នុងអាង -ត្រូវសាងសង់អាងចិញ្ចឹមនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ -គួរព្យាយាមផ្លាស់ប្តូរទឹកក្នុងអាងអោយបានញឹកញាប់យ៉ាងហោចណាស់១ដង/១ ថ្ងៃ ។

ចំនួនអ្នកចូលទស្សនា
Flag Counter