(កម្មវិធីASPIREខេត្តប៉ៃលិន) ១)នាយថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២០ ក្រុមហ៊ុន Yamato Green(ជប៉ុន)បានជួបជាមួយក្រុមកសិករផលិតបន្លែក្នុងបណ្តុំបន្លែដែលបានចងក្រងដោយកម្មវិធីផ្សព្វ ផ្សាយ បច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅថាកម្មវិធី ASPIREនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ២)នៅព្រឹកថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២០ ក្រុមហ៊ុនyamato green បានចូលជួបពិភាក្សាជាមួយ លោក ញិប កែវ កសិករបង្ហាញបន្លែផ្ទះសំណាញ់ នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ និងបានបន្តដំណើរជួបជាមួយ កសិករ ហឹម នេត្រា ដើម្បីពិនិត្យមើល លទ្ធភាព ផ្គត់ផ្គង់ ចេកពងមាន់ មានផ្ទៃដីដំាដុះចេកពងមាន់ចំនួន១៣ ហ.ត អាប្រមូលផលបានចំនួន២.៥តោនក្នុងរយៈពេល២ សប្តាហ៍ ។ គោលបំណងរបស់ក្រុមហ៊ុន គឺ ដើម្បីពិនិត្យមើល លទ្ធភាព ផ្គត់ផ្គង់ បន្លែ និងផ្លែឈើមួយចំនួនក្នុងខេត្តប៉ៃលិនហ៊ុនមានតម្រូវការដូចជា៖ ល្ហុងហូឡេន ទំពាំបារាំ ពោតបារាំង ចេក ពងមាន់ ប៉េងប៉ោះតូច ធំ ត្រសក់ ល្ពៅតូច ក្រូចឆ្មា ឪឡឹក ក្នុងនោះតម្រូវការជាប្រចាំថ្ងៃមានដូចជា ចេក ពងមាន់ ទំពាំបារាំ និងត្រសក់ និង តម្រូវការ២សប្ដាហ៍ម្តងមានដូចជា ពោតបារាំង និងល្ហុង។ក្រុម ហ៊ុននិងបញ្ចាទិញជាជុំហ៊ានសាកល្បង ប្រសិនការផលិតស្របទៅតាមទីផ្សារអ្នកបរិភោព ទាំគុណភាព ជំហ៊ានបន្ទាប់ ក្រុមហ៊ុននិងបញ្ជាទិញ និងធ្វើការចុះកិច្ចសន្យាទិញ លក់ជាមួយកសិករ។