វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដាំដំណាំបន្លែសមស្របដែលធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តកសិកម្មល្អ (CamGAP)
ចេញ​ផ្សាយ ១១ កក្កដា ២០២០
294

ថ្ងៃសុក្រ៥រោចខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២០ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដាំដំណាំបន្លែសមស្របដែលធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តកសិកម្មល្អ (CamGAP) ចំនួន ២ ថ្ងៃ ដល់បណ្ដុំអាជីវកម្មបន្លែចំនួន០២ គឺបណ្ដុំអាជីវកម្មបន្លែភូមិភ្នំកុយ និងបណ្ដុំអាជីវកម្មបន្លែភូមិស្រែអន្ទាក់ ដែលស្ថិតនៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ វគ្គបណ្ដុះបណ្ដាលនេះមាននាក់ចូលរួមចំនួន ៤៦ នាក់ ស្រី១៧ នាក់។ ក្នុងគោលបំណង 1. យល់ដឹងពីបច្ចេកទេសដាំបន្លែសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ និងវិធានការការពារ 2. យល់ដឹងពីបទដ្ឋានផលិតបន្លែសុវត្តិភាពតាមការអនុវត្តកសិកម្មល្អ 3. ការធ្វើជីកំប៉ុស 4. បង្កើនអំណាចចចារ និងកំណត់តម្លៃ 5. ផែនការផលិត លទ្ធផលសម្រេចបាន 1. សិក្ខាកាមយល់ដឹងអំពីបច្ចេកទេសដាំដុះបន្លែសមស្រប 2. ចេះរៀបចំផែនការផលិត 3. ចេះបច្ចេកទេសធ្វើ និងប្រើប្រាស់ជីកំប៉ុស 4. ផលិតបន្លែ តាមស្តង់ដារកសិកម្មល្អ(GAP) និងចេះកំណត់ថ្លៃលក់ ហើយសូមជម្រាបផងដែរថា បណ្ដុំអាជិវកម្មកសិកម្ម បន្លែ នៅភូមិភ្នំកុយមានសមាជិកចំនួន ១៩ នាក់ ស្រី០៣ នាក់។ ហើយបណ្ដុំអាជីវកម្មកសិកម្មភូមិស្រែអន្ទាក់ មានសមាជិកសរុបចំនួន ១៧ នាក់ ស្រី០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter