វេទិការពហុភាគី (MSP) និងពិធីចុះកិច្ចព្រមព្រៀង រវាងក្រុមកសិករអ្នកចិញ្ចឹមមាន់ស្រែ ជាមួយនឹងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និង ជាមួយអ្នកប្រមូលទិញមាន់
ចេញ​ផ្សាយ ២៣ កក្កដា ២០២០
198

ខេត្តប៉ៃលិន៖ នៅថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមការងារកម្មវិធីASPIRE នៃមន្ទីរកសិកម្មខេត្តប៉ៃលិនបានរៀបចំវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី( MSP)នៃ បណ្តុំក្រុមកសិករចិញ្ចឹមមាន់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅនៃខេត្តប៉ៃលិន។ កម្មវិធីនេះគឺមានវត្តមានជាអធិបតីពីសំណាក់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ហើយក៏មានការចូលរួមមកពីសមាជិកបណ្តុំកសិករចិញ្ចឹមមាន់ទាំង៦បណ្តុំ អ្នកទិញមាន់និងអ្នកផ្គត់ផ្គង់ធាតុចូលចំនួន ៤៥នាក់ (ស្រី៧នាក់) មន្រ្តីមន្ទីរកសិកម្មខេត្ត-ស្រុក មន្ទីរពាណិជ្ជកម្ម អាជ្ញាធរឃុំ-ស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ និងក្រុមទីប្រឹក្សាកម្មវិធី ASPIRE ដោយសរុបអ្នកចូលរួមទាំងអស់សរុបមានចំនួន៦៣(ស្រី៩នាក់)។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានបញ្ជាក់ថាកិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីជាការជួបជុំក្នុងការផ្សារភ្ជាប់រាល់ក្រុមអ្នកពាក់ព័ន្ធនៃវិស័យកសិកម្មក្នុងតំបន់ដើម្បីឈានទៅពង្រឹងច្រវ៉ាក់ផលិតកម្ម ហើយនាំយកផលិតកម្មដើម្បីឈានទៅកាន់ទីផ្សាដែលមានការកំណត់ច្បាស់លាស់នូវតម្លៃ បរិមាណនិងមានជាការចុះកិច្ចសន្យាត្រឹមត្រូវ។ នៅទីបញ្ចប់នៃវេទិកានេះក៍មានការចុះកិច្ចសន្យារវាងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្មជាមួយនិងប្រធានបណ្តុំក្រុមអ្នកផលិត និងចុះកិច្ចសន្យារវាងអ្នកទិញមាន់និងប្រធានបណ្តុំជាតំណាងឲ្យក្រុមកសិករចិញ្ចឹមមាន់ផងដែរ៕

ចំនួនអ្នកចូលទស្សនា
Flag Counter