ខេត្តប៉ៃលិន៖ នៅថ្ងៃចន្ទ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០ ធីសំណេះសំណាល និងជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រោម អធិបតីភាព ឯកឧត្ដម នុត ច័ន្ទ សុខា រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅសាល ប្រជុំ ធំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ប៉ៃលិន ។ ក-ជួបជាមួយថ្នាក់ដឹកនាំមន្ទីរ ដើម្បី៖ ១-ស្តាប់របាយការណ៏ ស្តីពីសភាពការណ៏ទូទៅរបស់មន្ទីរ ២-ពិភាក្សាអំពីចំណុចខ្វះខាត លើការងារដឹកនាំ និងការងារគ្រប់គ្រងរបស់ថ្នាក់ដឹកនាំមន្ទីរ រួមមាន៖ -ការងារបុគ្គលិក និងអភិវឌ្ឍន៏ធនធានមនុស្ស -ការងារអធិការកិច្ច -ការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ ខ-ណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរទាក់ទងការអនុវត្ត ៖ - អនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២៤០ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្ម សិទ្ធិអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការគ្រប់គ្រងបុគ្គលិកបំ ពេញការងារនៅថ្នាក់ក្រោមជាតិ - សេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ លេខ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៊ីវិលនៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ។ - អនុក្រឹត្យលេខ១៥៦ អនក្រ.បកចុះថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ គ-សំណូមពរ និងអនុសាសន៏ចំពោះថ្នាក់ដឹកនាំមន្ទីរ ត្រូវបន្តផ្សព្វផ្សាយដល់មន្ត្រី ស្តីពី៖ ១-ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ដូចមានចែងក្នុងជំពូកទី៥ ពីមាត្រា ៣៣-៣៩ ។ ២ - អនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តន៍វិន័យចំពោះមន្ត្រីរាជការ ស៊ីវិល និង ៣- ប្រកាស លេខ២២០ ប្រក.កសក.ប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរ កសិកម្មរាជធានី ខេត្ត។ ទន្ទឹមនឹងនេះ មន្ទីរត្រូវ៖ ៤- អនុវត្តការងារតាមឋនានុក្រម បែងចែកតួនាទី ភារកិច្ច ដាក់បទបញ្ជា ឬផែនការ តាមដាន និងត្រួតពិនិត្យ អប់រំ ព្រមាន ដាក់វិន័យ បើមិនកែប្រែ គឺត្រូវអនុវត្តអនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តន៍វិន័យចំពោះមន្ត្រីរាជការស៊ីវិល។ ៥- យកចិត្តទុកដាក់អនុវត្តន៏សារាចរណ៏ណែនាំលេខ២៦៥ សរណន កសក ចុះថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២០ ស្តីពីការបង្កើនយុទ្ធនាការជម្រុញផលិតកម្មកសិកម្ម។ ៦-បន្តយកចិត្តទុកដាក់រៀបចំសកម្មភាពការងារជារូបភាព ស្តីពីសកម្មភាព និងវឌ្ឍនភាពវិស័យសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឧ្យមានភាពទាក់ទាញ និងសរសេរខ្លឹមសារអមខ្លីៗ ឆ្លុះបញ្ចាំងអំពីរូបភាពរួចបញ្ជូនមកឯកឧត្តមរដ្ឋមន្ត្រីក្នុងរបាយការណ៏ប្រចាំថ្ងៃ។ ៧-បន្តសហការ និងទំនាក់ទំនងជាមួយរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទូលបន្ទុករាជធានី-ខេត្ត និងលើកសំណើមកក្រសួង ក្នុងករណីមានការងារចាំបាច់។ ៨--រៀបចំរបាយការណ៏គោរពជូនឯឧ រដ្ឋមន្ត្រី ស្តីពីកិច្ចការដែលមន្ទីរបានដំណើរការចាត់ចែងតែមិនទាន់បានបញ្ចប់ទៅតាមនិតិវិធី ជាពិសេស ការងារចុះបញ្ជីរដីធ្លី និងការងារជួលទីតាំងដីរបស់រដ្ឋ ការអនុវត្តដីសម្បទានសេដ្ឋកិច្ច និងដីគម្របព្រៃឈើ។ ៩-កែលម្អរនូវចំណុចខ្វះខាតដោយតាមស្មារតីនៃលទ្ធផល អង្គប្រជុំថ្ងៃទី២០ ខែកក្កដា ២០២០ នេះ រួមមាន ការងារបុគ្គលិក និងការងារអភិវឌ្ឍន៍ធនធានមនុស្ស ការងារអធិការកិច្ច និងការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ខ។ ឃ-ជួបពិភាក្សាជាមួយ រដ្ឋបាលខេត្ត ដើម្បី៖ ១-ស្តាប់របាយការណ៏ ស្តីពីសភាពការណ៏ទូទៅរបស់មន្ទីរ ២- ពិភាក្សាអំពីចំណុចខ្វះខាតលើការដឹកនាំ និងគ្រប់គ្រង របស់ថ្នាក់ដឹកនាំមន្ទីរ រួមមាន៖ -ការងារបុគ្គលិក និងអភិវឌ្ឍន៏ធនធានមនុស្ស -ការងារអធិការកិច្ច -ការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ ៣- ការងារទំនាក់ទំនងរបស់មន្ទីរ ជាមួយរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំជារដ្ឋលេខាធិការ ទទូលបន្ទុកខេត្ត និងលើកសំណើមកក្រសួង ក្នុងករណីមានការងារចាំបាច់។ ទន្ទឹមនឹងនេះ ស្នើសុំរដ្ឋបាលខេត្ត៖ ៤-បន្តកិច្ចសហការជាមួយ កសក ស្តីពីការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២៤០ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្ម សិទ្ធិអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ និង-ការងារអនុវត្តសេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ លេខ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការ ស៊ីវិលនៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ ដោយយោងស្មារតីណែនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាកិច្ចប្រជុំកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភាជាតិ។ ៥- ស្នើសុំរដ្ឋបាលខេត្តបន្តពិនិត្យ និងតែងតាំងថ្នាក់ដឹកនាំ មន្ត្រីរ ដើម្បីបំពេញរចនាសម្ព័ន្ធដែលនៅខ្វះពុំទាន់បានតែងតាំង។ ៦- សើ្នសុំមតិយោបល់ពីឯកឧត្តមអភិបាលខេត្តអំពីទស្សនៈឯកឧត្តមរដ្ឋមន្ត្រីមានបំណងចង់តម្លើងនាយខណ្ឌរដ្ឋបាលជលផល និងព្រៃឈើទៅជាអនុប្រធានមន្ទីរ ដើម្បីជាការលើកទឹកចិត្ត។