ខេត្តប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ ការិល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តប៉ៃលិនបានធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម ដឹកនាំដោយលោក វ៉ុង វ៉នប្រធានការិយាល័យនិងក្រុមការងារបានចុះត្រួតពិនិត្យលើធាតុចូលកសិកម្ម នៅតាមដេប៉ូលក់ដុំ-លក់រាយសម្ភារកសិកម្មបាន ចំនួន 07ដេប៉ូ នៅក្រុងប៉ៃលិន ការចុះធ្វើអធិការកិច្ចនេះគឺបានណែនាំដល់អាជីវករអំពីលិខិតបទដ្ឋានគតិយុត្ត , នីតិវិធីនៃការដាក់តាំងលក់សម្ភារកសិកម្ម និងនីតិវិធីនៃការប្រើប្រាស់ ថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់សុខមាល:ភាពមនុស្ស , សត្វ និងបរិស្ថាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម