ខេត្តប៉ៃលិន៖ថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នាសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅនៃខេត្តប៉ៃលិន កម្មពិធីសំណេះសំណាល និងចែកធាតុចូលកសិកម្មផ្នែកវារីវប្បកម្មត្រី និងកង្កែបពូជដល់កសិករនៃបណ្តុំអាជីវកម្មបានរៀបចំកម្មវិធីផ្តល់ការគាំទ្រធាតុចូលដល់កសិករសរុបចំនួន១៣០នាក់ ស្រី ១៤នាក់ ក្នុងនោះ កសិករចិញ្ចឹមត្រីចំនួន៦៣នាក់ និងកសិករចិញ្ចឹមកង្កែបចំនួន៦៧នាក់។ ធាតុចូលមានដូចជា៖ សរុបមេបាពូជកង្កែបចំនួន២៤គូរ pH២គ្រឿង ស៊ីរាំង៥CC និងអកម៉ូន និងចំណីចំនួន៥គីឡូ/១នាក់សម្រាប់កសិករគំរូបង្ហាញ០២គំរូបង្ហាញ។ សរុបចំនួនកូនត្រីដែលត្រូវចែកនៅថ្ងៃនេះមាន៤១,២០០ក្បាល និងកូនកង្កែបចំនួន២០,០០០ក្បាល សរុបរួបទាំងកូនត្រីនិង កូនកង្កែបមាន៦១,២០០ក្បាល ព្រមទាំងចំណី៥គីឡូក្រាមក្នុងកសិករម្នាក់។ ភាគរយសំរេចបានគឺ៧៦.២៨% នៃកសិករគ្រោងសរុប៤៦៨នាក់ ។ ត្រូវបានរៀបចំឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តផាន់ ចាន់ថុល និងឯកឧត្ដមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE។ ក្នុងកម្មវិធីនេះក៏មានការចូលរួមជាប្រតិភូអមដំណើរមានលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ប្រធានមន្ទីរពាណិជ្ជកម្ម និងសហការីមួយចំនួនទៀតផងដែរ។