ខេត្តប៉ៃលិន៖ នៅថ្ងៃសុក្រ០៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានចូលរួមបើក ទិវា កសិដ្ឋានបង្ហាញស្តីពី បច្ចេកទេសចិញ្ចឹម បច្ចេកទេសបង្កាត់ ភ្ញាស់ និងលទ្ធផលសម្រេចបានរបស់បណ្តុំអាជីវកម្មវារីវប្បកម្ម ចិញ្ចឹមកង្កែប ស្ថិតនៅភូមិអូរច្រារលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន រៀបចំដោយ អង្គការ អភិវឌ្ឍន៍ និងការពារបរិស្ថាន (EPDO) តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិនឧបត្ថម្ភដោយ រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍចិញ្ចឹមកង្កែប/ត្រី) (IFAD) ដែលមានកសិករបង្ហាញបណ្តុំចិញ្ចឹមកង្កែប និងក្រុមការងារASPIRE ចូលរួមផងដែរ។ គោលបំណងនៃទិវាកសិដ្ឋានបង្ហាញ គឺជាការបង្ហាញពីបច្ចេកទេសថ្មីៗដែលបានអនុវត្តក្នុងគម្រោង បណ្តុំអាជីវកម្មវារីវប្បកម្ម ចិញ្ចឹមកង្កែប ត្រី មានដូចជាៈ បច្ចេកទេសចិញ្ចឹម បច្ចេកទេសបង្កាត់ភ្ញាស់ ការគ្រប់គ្រងមេពូជ ការថែទាំកូនក្អុក វិធិសាស្រ្តចងក្រងបណ្តាញកសិករ ការធ្វើទស្សនៈកិច្ចសិក្សា ការចែករំឡែកបទពិសោធន៍រវាងកសិករនិងកសិករ ការកំណត់ត្រាចំណូលចំណាយ វិធីសាស្រ្តទាក់ទងបណ្តាញទីផ្សារ និងការពង្រឹងនិងពង្រីកទីផ្សារ។ លោកប្រធានមន្ទីរ បានបង្ហាញអំពីបទពិសាធន៍ និងការរៀបចំផែនការចំណូល-ចំណាយ លើមុខរបរចិញ្ចឹមកង្កែប ដែលអាចយកសាច់លក់លើទីផ្សារក្នុងនិងក្រៅស្រុក ដល់បងប្អូនកសិករបណ្តុំ ដើម្បីជាមូលដ្ឋាន ជាទុនមួយ ធ្វើអោយកសិករចេះរៀបចំការងារកត់ត្រាចំណូល-ចំណាយ ការប្រើប្រាស់ថ្លៃដើមចំណីរ ការរៀបចំទឹក ការការពារផ្សេងៗ