ខេត្តប៉ៃលិន៖ នៅថ្ងៃសៅរ៍៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ខែកក្កដាឆ្នាំ២០២០នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដប៉ៃលិន បានរបៀបចំពិធីចែកពូជ ដំណាំ (ពោតក្រហម ស្រូវ បន្លែ) ថ្នាំ ជីកសិកម្ម និងសម្ភារៈចិញ្ចឹមសត្វដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ដល់ប្រជាកសិករ ចំនួន ២៥៧គ្រួសារ នៅក្នុងខេត្តប៉ៃលិន ដែលទទួលរងគ្រោះធម្មជាតិ លើផលិតកម្មកសិកម្ម នាដើមឆ្នាំ២០២០នេះក្នុងនោះមាន៖-ពូជពោតស៊ីភី៦៣៩ ចំនួន ២២៥ ការ៉ុង ស្មើនឹង ២.២៥ តោន-ពូជស្រូវសែនក្រអូប ចំនួន ៦២ ការ៉ុង ស្មើនឹង ២.៥ តោន ពូជបន្លែ ចំនួន ២៤០ កញ្ចប់ ស្មើនឹង ៨០គីឡូក្រាម ជីកំប៉ុស្ដ និងជីគីមី ចំនួន ៨០ ការ៉ុង ស្មើនឹង ៤ តោន ថ្នាំសំលាប់សត្វល្អិត ចំនួន ៨៩០ ដប ស្មើនឹង ១០កេស និងសម្ភារៈចិញ្ចឹមសត្វ ចំនួន១៨ កញ្ចប់។កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តផាន់ ចាន់ថុល និងមានការចូលរួមជាប្រតិភូអមដំណើរមានលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លោកជំទាវ ជា លាភ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងសហការីមួយចំនួនទៀតផងដែរ។