វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដាំដំណាំបន្លែសមស្របដែលធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តកសិកម្មល្អ (CamGAP) ភូមិវាលវង់
ចេញ​ផ្សាយ ៣១ កក្កដា ២០២០
298

ខេត្តប៉ៃលិន៖ នៅថ្ងៃពុធ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ខែកក្កដាឆ្នាំ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)ខេត្តប៉ៃលិន បានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដាំដំណាំបន្លែសមស្របដែលធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តកសិកម្មល្អ (CamGAP) ក្រោមអធិបតីភាព កញ្ញា អ៊ុក លង្កាអនុប្រធានមន្ទីរកសិកម្មខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន។ វគ្គបណ្តុះបណ្តាលមានរយះពេល ០១ថ្ងៃ ដល់បណ្ដុំអាជីវកម្ម បន្លែ ស្ថិតនៅភូមិវាល វង់ សង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិនមានសិក្ខាកាមចូលរួមសរុបចំនួន ២៩នាក់ ស្រី១១ នាក់ ក្នុងគោលបំណងនៃវគ្គ 1. យល់ដឹងពីបច្ចេកទេសដាំបន្លែសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ និងវិធានការការពារ 2. យល់ដឹងពីបទដ្ឋានផលិតបន្លែសុវត្តិភាពតាមការអនុវត្តកសិកម្មល្អ 3. ការធ្វើជីកំប៉ុស 4. បង្កើនអំណាចចចារ និងកំណត់តម្លៃ 5. ផែនការផលិត លទ្ធផលសម្រេចបាន 1. សិក្ខាកាមយល់ដឹងអំពីបច្ចេកទេសដាំដុះបន្លែសមស្រប 2. ចេះរៀបចំផែនការផលិត 3. ចេះបច្ចេកទេសធ្វើ និងប្រើប្រាស់ជីកំប៉ុស 4. ផលិតបន្លែ តាមស្តង់ដារកសិកម្មល្អ(GAP) និងចេះកំណត់ថ្លៃលក់។

ចំនួនអ្នកចូលទស្សនា
Flag Counter