ចេញផ្សាយ ៣១ កក្កដា ២០២០
279
ខេត្តប៉ៃលិន៖ នៅថ្ងៃពុធ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ខែកក្កដាឆ្នាំ២០២០ សកម្មភាពខណ្ឌរដ្ឋបាលជលផលប៉ៃលិន
១.លោក បេង ឆាំ នាយខណ្ឌរដ្ឋបាលជលផលប៉ៃលិន បានចុះជួបកសិករសម្របសម្រួលបង្ហាញអំពីគោលបំណងរបស់កម្មវិធីរបស់សម្តេច តេជោ ដែលផ្តល់ជូនគ្រួសារកសិកងាយរងគ្រោះដោយខូវីដ និងត្រៀមបង្គោលឈើសម្រាប់តម្លើងតង់ ចិញ្ចឹមត្រី និងកង្កែបនៅភូមិបាយសី និងភូមិភ្នំព្រៀល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
២.បានពិនិត្យទីតាំងត្រៀមកម្មវិធីចែក សំភារះ តង់ ចំណី ពូជកង្កែប និងត្រី ។
៣.បានចុះពិនិត្យគុណភាពទឹក ដល់កសិក០២ គ្រួសារនៅភូមិទំនប់ ឃុំសាលាក្រៅ ដែលកង្កែបគាត់មានបញ្ហាងាប់ -ការលាងសំអាតតង់ចិញ្ចឹមមិនបានល្អ ផ្តល់ចំណីលើស សល់នាំអោយខូចគុណភាពទឹក - គុណភាពទឹកអត់ល្អ អាស៊ីតច្រើន
៤.លោកស្រី កែវ សារ៉ូ នាយរងផ្នែក ព្រមទាំងមន្ត្រីក្រោមឱវាទ បានចុះផ្សព្វផ្សាយនិងបង្រ្កាបបទល្មើស ដោយបានដកហូតមងរាយបានចំនួន០៣ដៃ ប្រវែង៩០ម៉ែត្រ ។