វេទិកានៃអ្នកពាក់ព័ន្ធច្រើនភាគី (MSP) បណ្តុំអាជិវកម្ម កង្កែប​ភូមិអូរច្រលិច
ចេញ​ផ្សាយ ៣១ កក្កដា ២០២០
325

ខេត្តប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ខែកក្កដាឆ្នាំ២០២០ អង្គការEPDO បានរៀបចំវេទិកានៃអ្នកពាក់ព័ន្ធច្រើនភាគី (MSP) ដើម្បីឲ្យមានការជួបពិក្សារវាងក្រុមផលិត អ្នកផ្តល់ធាតុចូល អ្នកប្រមូលទិញ មីក្រូហិរញ្ញវត្ថុ និងស្ថាប័នជំនាញ ដើម្បីជម្រុញផលិតកម្មអាជីវកម្មកង្កែប ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ទទួបានប្រាកចំណេញ និងផលប្រយោជន៍ទាំងអស់គ្នា នៅភូមិអូរច្រលិចសង្កាត់បរយ៉ាខាក្រុងប៉ៃលិនគាំទ្រដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE ខេត្តប៉ៃលិន ដែលមានអ្នកចូលរួមជាពហុភាគីមកអ្នកលក់ធាតុចូលកសិកម្ម អ្នកទិញ តំណាងមីក្រូហិរញ្ញវត្ថុប្រាសាក់និងក្រុមកសិករអ្នកផលិតចំនួន៣១(ស្រ្ត១១)នាក់ មន្ដ្រី EPDO មន្រ្តីមន្ទីរកសិកម្មខេត្ត CEW ក្រុមប្រឹក្សាឃុំ ទីប្រឹក្សាបច្ចេកទេសកម្មវិធី ASPIRE ចំនួន ១៨ ស្ត្រី៥ នាក់សរុបរួម៤៩ស្រ្តី១១នាក់។ដំនើរការនៃកម្មវិធីបានប្រព្រឹត្តទៅប្រកបដោយមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្មរវាងអ្នកលក់ អ្នកទិញ អ្នកផលិត និងការឆ្លើយតបរាល់សំនួរចំលើយបច្ចេកទេសកសិកម្ម រវាងកសិករនិងមន្រ្តីបច្ចេកទេសមន្ទីរកសិកម្មទាក់ទងនិងការចិញ្ចឹមកង្កែបត្រីរបស់កសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter