ខេត្តប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ខែកក្កដាឆ្នាំ២០២០ការិល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្មខេត្តប៉ៃលិនបានធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម ដឹកនាំដោយលោក វ៉ុង វ៉នប្រធានការិយាល័យរួមដំណើរដោយលោកគាត រ៉ាអនុប្រធានការិយាល័យលោក មុំ ឆាតអនុប្រធានការិយាល័យចុះត្រួតពិនិត្យលើធាតុចូលកសិកម្ម នៅតាមដេប៉ូលក់ដុំ-លក់រាយសម្ភារកសិកម្មបាន ចំនួន ០៤ដេប៉ូ នៅស្រុកសាលាក្រៅ ការចុះធ្វើអធិការកិច្ចនេះពុំមានបទល្មើអ្វីទេ ដេប៉ូថ្មីមួយកន្លែងកំពុងធ្វើច្បាប់ បានណែនាំដល់អាជីវករអំពីលិខិតបទដ្ឋានគតិយុត្ត , នីតិវិធីនៃការដាក់តាំងលក់សម្ភារកសិកម្ម និងនីតិវិធីនៃការប្រើប្រាស់ ថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់សុខមាល:ភាពមនុស្ស , សត្វ និងបរិស្ថាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម