នៅព្រឹកថ្ងៃពុធ០១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនិងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ លោកសាយ សុផាត ប្រធានមន្ទីរ និងក្រុមការងារ ASPIRE មានទីប្រឹក្សា និងមន្រ្តី កម្មវិធី បាន ចូលរួម កិច្ចប្រជុំរវាងមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីពិភាក្សាពីការរៀបចំផ្សារចុងសប្តាហ៍ នៅខេត្តប៉ៃលិន សម្រេចបានលទ្ធផលដូចខាងក្រោម ៖ *គោបំណងនៃការរៀបចំផ្សារចុងសប្តាហ៍ ១.គឺដើម្បីជួយផ្សព្វផ្សាយនិងលើកស្ទួយផលិតផល នៅក្នុស្រុក ២.ដើម្បីផ្សារភ្ជាប់រវាងអ្នកផលិត និងអ្នកប្រើប្រាស់ និងអ្នកទិញ ៣.ដើម្បីបង្កើនទំនប់ចិត្ត អ្នកប្រើប្រាសឲ្យស្គាល់ផលិតផលក្នុងស្រុក
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម