ដំណើរការសកម្មភាព ទិវាកសិករដែលរៀបចំដោយអង្គការ EPDO ជាមួយកសិករបណ្តុំចិញ្ចឹមកង្កែបនៅភូមិភ្នំដំបងសង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន
ចេញ​ផ្សាយ ០៧ សីហា ២០២០
309

ខេត្តប៉ៃលិន ថ្ងៃអង្គារ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ចុះត្រួតពិនិត្យដំណើរការសកម្មភាព ទិវាកសិករដែលរៀបចំដោយអង្គការ EPDO ជាមួយកសិករបណ្តុំចិញ្ចឹមកង្កែបនៅភូមិភ្នំដំបងសង្កាត់អូរតាវ៉ៅក្រុងប៉ៃលិនគាំទ្រដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE ខេត្តប៉ៃលិន ដែលមានអ្នកចូលរួមជាក្រុមកសិករអ្នកផលិតចំនួន១១(ស្រី៥)នាក់ មន្ដ្រី EPDO មន្រ្តីមន្ទីរកសិកម្មខេត្ត CEW ទីប្រឹក្សាបច្ចេកទេសកម្មវិធី ASPIRE ចំនួន 7 (ស្រី៣) នាក់សរុបរួម១៨(ស្រី៨)នាក់។ ទិវាកសិករនេះមានគោលបំនងផ្តល់ដល់កសិករនូវបច្ចេកទេសចិញ្ចឹមកង្កែបនិងបង្កាត់ភ្ញាស់ និងបង្កើនការរៀនសូត្រ ពីកសិករម្នាក់ទៅកសិករម្នាក់ទៀតផ្អែកលើបទពិសោធន៍ល្អៗក្នុងការចិញ្ចឹមកង្កែបដែលពួកគេសំរេចបាន។ ម្យ៉ងទៀតកម្មវិធីនេះក៍មានគោលបំណងក្នុងការជំរុញកសិករសក្តានុពលដែលមានគំនិតនិងបំណងចិញ្ចឹមកង្កែបធ្វើអាជីវកម្មអោយចេះរៀបចំផែនការអាជីវកម្មដែលនិងបានការគាំទ្រ ពីមន្រ្តីជំនាញមន្ទីរកសិកម្ម និងក្រុមទីប្រឹក្សារបស់កម្មវិធី ASPIRE។ ក្នុងឱកាសនេះដែរទីប្រឹក្សាសំរបសំរួលអនុកម្មវិធី ASPIRE ក៍បានពន្យល់ដល់កសិករពីគោលបំណងរបស់កម្មវិធី និងការគាំទ្រដល់បណ្តុំកសិករអាជីវកម្ម របស់កម្មវិធី ASPIRE និងដំណើការពីការចិញ្ចឹមកង្កែបត្រី ជាលក្ខណះគ្រួសារ ទៅរកលក្ខណះអាជីវកម្ម។ ដំណើរការនៃកម្មវិធីបានប្រព្រឹត្តទៅប្រកបដោយការប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្មរវាងកសិករនិងមន្រ្តីជំនាញមន្ទីរកសិកម្មខេត្ត បុគ្គលិកបច្ចេកទេសចិញ្ចឹមកង្កែបត្រីរបស់អង្គការ EPDO។ និងការឆ្លើយតបរាល់សំនួរចំលើយបច្ចេកទេសកសិកម្ម រវាងកសិករនិងមន្រ្តីបច្ចេកទេសមន្ទីរកសិកម្មទាក់ទងនិងការចិញ្ចឹមកង្កែបត្រីរបស់កសិករ។ បញ្ហាទាំងនេះមាន កូនកង្កែបក្រិននិងមិនស៊ីចំណី កូនកង្កែបមួយចំនួនតូចងាប់ដោយសារជំងឺ (ជំងឺរលាកស្បែក&ទឹកដក់ក្រោមស្បែក&លានក្រសាលគូទ&ឡើងបាយភ្នែក) ទឹកមិនល្អ&កខ្វក់(ទឹកភ្លៀងមានជាតិអាស៊ីតច្រើននិងស្អុយ) ទីកន្លែងចិញ្ចឹមនៅក្នុងម្លប់ពេក។ល។ អត្រានៃការបាត់បង់ (កូនកង្កែបងាប់) មានប្រមាណ១០ទៅ១៥% ដែលបណ្តាលមកពីបញ្ហាខាងលើ។

ចំនួនអ្នកចូលទស្សនា
Flag Counter