ខេត្តប៉ៃលិន ថ្ងៃពុធ ១ រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ចុះត្រួតពិនិត្យការចែកពូជកូនត្រីដល់កសិករនៅឃុំស្ទឹងត្រង់ និងឃុំសាលក្រៅ ក្នុងស្រុកសាលាក្រៅ ដល់កសិករចំនួន ៧ គ្រួសារ និងកសិករដែលបានទិញកូនត្រីបន្ថែមសំរាប់ពង្រីកការចិញ្ចឹមជាលក្ខណះអាជីវកម្មចំនួន ៦គ្រួសារ ដែលចាត់ចែងដោយខណ្ឌរដ្ឋបាលជលផល អនុកម្មវិធីទី៣។ ក្នុងការចុះមើលការចែកពូជកូនត្រីនេះ មានការចូលរួមពីលោកស្រីប្រធានទីប្រឹក្សាសំរបសំរួលកម្មវិធី ASPIRE ខេត្ត និង CEW ឃុំស្ទឹងត្រង់ផងដែរ។កូនត្រីដែលបានចែកជូនកសិករចំនួន៧គ្រួសារមានចំនួន ៥,៤០០ក្បាល រីឯកសិករដែលជាសមាជិកបណ្តុំនៅក្នុងឃុំទាំង២ខាងលើ បានទិញកូនត្រីបន្ថែមសរុបចំនួន៤,៧០០ក្បាល សំរាប់ចិញ្ចឹមជាផ្នែកមួយនៃការពង្រីកការចិញ្ចឹមរបស់ពួកគេ ក្នុងន័យឈានទៅរកការចិញ្ចឹមជាលក្ខណះអាជីវកម្ម។ ត្រីដែលបានចែកនិងលក់ជូនកសិករមាន៤ប្រភេទ មានត្រីអណ្តែង ត្រីឆ្ពិន ត្រីទីឡាប់ចាក្រហមនិងខ្មៅ ។ កសិករចិញ្ចឹមត្រីមួយរូបដែលជាសមាជិកក្រុមប្រឹក្សាឃុំស្ទឹងត្រង់ លោកចង់ចិញ្ចឹមនិងបង្កាត់ភ្ញាស់កូនត្រីសំរាប់លក់ចែកដល់សិករក្នុងឃុំរបស់លោកក្នុងពេលអនាគត។