ខេត្តប៉ៃលិន ថ្ងៃព្រហស្បតិ៍ ២ រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ខែសីហា ឆ្នាំ២០២០ លោក ឡាយ ពិសិដ្ឋ និងលោក ចាប ភារុនភ្នាក់ងារផ្សព្វផ្សាយ ស្ទឹងកាច់បានដឹកជញ្ជូន ស្លាកសញ្ញាបង្ហាញ និងក្តាខៀនព៌តមាន ជូនបណ្តុំមាន់ ភូមិស្រង់មានជ័យ និងក្ងោក និងបានពិនិត្យបញ្ហាដែលកើតមានឡើង លើការចិញ្ចឹមមាន់ និងទូរភ្ញាស់ នៅភូមិ ស្រង់មានជ័យ ការចិញ្ចឹមបានដំណើរការល្អ ការចិញ្ចឹម ទា បច្ចុប្បន្ន មានភាពល្អប្រសើ ។ បន្ទាប់មកក្រុមការងារ បានណែនាំ លើការប្រើប្រាស់ទូរភ្ញាស់ លើការកំណត់សំណើម និងកម្តៅបើមានបញ្ហា សូមរាយការ និងវាយតម្លៃលើការប្រើប្រាស់អគ្គីសនី ក្នុងប្រភេទ ទូរភ្ញាស់ទាំង៣ក្រុមហ៊ុន ក្នុងរយៈពេលមួយខែ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម