នាថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី និងទីប្រឹក្សាសម្របសម្រូលទីផ្សារ បានចុះតាមដានការអនុវត្តកិច្ចសន្យាទិញ លក់ បន្លែ ទំពាំងបារាំងនៅបណ្តុំអាជីវកម្ម ទំពាំងបារាំង នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន៖ ១.លោកស្រី ជុំ ជឿន ជាអ្នកប្រមូលទិញ ៖ ទំពាំងបារាំងនៅតែមានតម្លៃល្អ គឺ៨.០០០ រៀល /គ.ក្រ រីឯការប្រមូលទិញ មានបរិមាណ២០គ.ក្រ/ថ្ងៃ ពីសមាជិកផលិតរបស់ គាត់។ ២. ជូបពិភាក្សាជាមួយលោកស្រី សា រុំ ប្រធានបណ្តុំ ហើយគាត់ជាអ្នកប្រមូលទិញ ប្រចាំភូមិក្នុងបណ្តុំនេះ បានសម្តែងពីការរីកចម្រើន ក្នុងការប្រមូលទិញបន្លែគ្រប់ ប្រភេទ ពីសមាជិកផលិតរបស់បណ្តុំអាជីវកម្ម ហើយមានអតិថិជនថ្មីៗ បានបញ្ជាទិញ ក្រោយ ពេលដែលកម្មវិធី ASPIRE បានដាក់ស្លាកបណ្តុំអាជីវកម្ម។ ៣. បានប្រជុំជាមួយក្រុមកសិករផលិតទំពាំងបារាំង ចុះជួបកសិករផលិតទំពាំងបារាំង នៅទីចំការ ដើម្បីស្វែងយល់បញ្ហាប្រឈម និងតម្រូវការគាំទ្របច្ចេកទេសពីកម្មវិធី ASPIRE។ កសិករស្នើសុំឲ្យមានវគ្គបណ្តុះបណ្តាលគ្រប់ជម្ងឺទំពាំងបារាំង និងបច្ចេក ទេស ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម