ចុះពិនិត្យស្ថានភាពទីតាំងភូមិសាស្រ្តជាក់ស្តែង ដីស្ថានីយបណ្តុះកូនឈើហូបផ្លែ គ្រប់គ្រងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
ចេញ​ផ្សាយ ២៥ សីហា ២០២០
173

ប៉ៃលិន៖ ថ្ងៃអាទិត្យ ៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានអមដំណើររបស់ ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងក្រុមការងារប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ការិយាល័យជំនាញ និងខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ក្នុងគោលបំណង ដើម្បីចុះពិនិត្យស្ថានភាពទីតាំងភូមិសាស្រ្តជាក់ស្តែង ដីស្ថានីយបណ្តុះកូនឈើហូបផ្លែ គ្រប់គ្រងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដែលមានទំហំប្រមាណជាង៧ហិចតា ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ចំនួនអ្នកចូលទស្សនា
Flag Counter