ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល ចុះត្រួតពិនិត្យទីតាំង និងវឌ្ឍនភាពការងាររៀបចំបង្រៀនកសិករតម្លើងតង់ចិញ្ចឹមត្រី និងកង្កែប
ចេញ​ផ្សាយ ២៥ សីហា ២០២០
473

ប៉ៃលិន៖ ថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោក សាយ សុផាត ប្រធានមន្ទីរ និងក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល ចុះត្រួតពិនិត្យទីតាំង និងវឌ្ឍនភាពការងាររៀបចំបង្រៀនកសិករតម្លើងតង់ចិញ្ចឹមត្រី និងកង្កែប នៅភូមិទំនប់ អូរកន្ធៀងវ៉ា និងបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីត្រៀមអោយបានរៀបរយសម្រាប់ពិធីចែកកូនត្រី កូនកង្កែប ចំណី និងសំភារៈ នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី។

ចំនួនអ្នកចូលទស្សនា
Flag Counter