ថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០មន្ត្រីបច្ចេកទេសថ្នាក់ខេត្តនៃកម្មវិធីASPIREនិងភ្នាក់ងារផ្សព្វផ្សាយឃុំបានចុះពិនិត្យការសាងសង់ផ្ទះសំណាញ់ថ្មីទាំង០៤ទីតាំង និងពិគ្រោះយោបល់ផែនការផលិតកម្មបណ្តុំបន្លែទាំងបួនបណ្តុំ ជាលទ្ធផល÷ - បានតម្លើងគ្រោងផ្ទះសំណាញ់ ចំនួន០៣ទីតាំង នៅភូមិថ្មី ភូមិស្រែអន្ទាក់ និងភូមិផ្ទះស្បូវ។ ដោយឡែក01ទីតាំងទៀតទើបដឹកសម្ភារះចូល (ភូមិក្បាលព្រលាន)។ - ទំហុំផ្ទះសំណាញ់ 10m x 24m សំភារះមាននៅទីតាំងនិមួយៗរួមមាន រទះរុញ:០១ ផ្ទាំងពន្លឺព្រះអាទិត្យ:០១ប្រព័ន្ធដំណក់ទឹក:០១ឈុត - ផ្ទះសំណាញ់(ចាស់) ភូមិភ្នំកុយ បានដាំស្ពៃក្តោបបាន០១សប្តាហ៍ មានចំនួនជាង1000កូន - ផ្ទះសំណាញ់(ចាស់) ភូមិ ក្រចាប់ គ្រោងដាំស្ពៃបូគោជាង1000កូនក្នុងសប្តាហ៍នេះ - ផ្ទះសំណាញ់(ចាស់) ភូមិវាលវង់ បានប្រមូលផលបន្លែអស់និងកំពុងរៀបចំដីដាំបន្ត - បានជ្រើសរើសកសិករបណ្តុំនិមួយៗចំនួន០៦នាក់សំរាប់ត្រៀមចូលរួមលក់បន្លែសុវត្ថិភាពចុងសប្តាហ៍ មានបន្លែចំរុះប្រមាណ១០០-២០០kg/មួយសប្តាហ៍ - បានពិគ្រោះយោបល់ជាមួយបណ្តុំបន្លែភូមិស្រែអន្ទាក់ និងភូមិភ្នំកុយ ពីកិច្ចសន្យាទិញលក់ (MSP) នៅសប្តាហ៍ក្រោយ។ - បានជ្រើសរើសទីតាំងផ្ទះសំណាញ់ចំនួន០២កន្លែងត្រៀមទទួលឯកឧត្តមរដ្ឋមន្ត្រី (ភូមិវាលវង់ និងភូមិថ្មី)