ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម និងលោកជំទាវអភិបាល រងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្កងតាមបែបធម្មជាតិរបស់បង ជួន មុន្នីរិទ្ធ
ចេញ​ផ្សាយ ៣១ សីហា ២០២០
158

ថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ កម្មវិធីទី៣៖ នៅភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម និងលោកជំទាវអភិបាល រងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្កងតាមបែបធម្មជាតិរបស់បង ជួន មុន្នីរិទ្ធ (លេខទំនាក់ទំនង ០៩៧ ៩៤៧៨៤៧៧)។ បងប្រុសម្ចាស់កសិដ្ឋានបានរៀបរាប់ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា កសិដ្ឋានទើបចាប់ផ្តើមដំណើរ ការក្នុងខែឧសភា ឆ្នាំ២០២០ បច្ចុប្បន្នមានអាងចិញ្ចឹមទាំងតូច និងធំចំនួន ២៨អាង មានពូជញី និងឈ្មោលចំនួន ១០០០គូ និងកូនចំនួន ៥ ០០០ក្បាល កូនមានតម្លៃ ១៥០០- ២០០០រៀល/ក្បាល។ ទិសដៅចង់ពង្រីកឲ្យបាន ៣០អាង និងស្រះចំនួន ៤ទៀតលើផ្ទៃដី ២០ហត ដើម្បីបង្កើនបរិមាណបង្កងសាច់ផ្គត់ផ្គងឲ្យទីផ្សារ។ បងប្រុសបានសំណូមពរឲ្យជួយផ្នែកបច្ចេកទេស និងកម្ចីឥណទានការប្រាក់ទាបផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្រុស នេះជាការចាប់ផ្តើមចិញ្ចឹមបង្កងបែបធម្មជាតិដែលបានបង្ហាញថាជាការចូលរួមជំរុញវិស័យវារីវប្បកម្មឲ្យមានការរីក ចម្រើនក្នុងខេត្តប៉ៃលិន។ ការផ្តល់ចំណេះដឹងផ្នែកបច្ចេកទេស និងបទពិសោធន៍ រដ្ឋបាលជល ផល និងមន្ទីរគួរផ្តល់ជូនតាមសំណើរ ដើម្បីស្វែងរករីកចម្រើន និងបន្តពង្រីកអាជីវកម្មចិញ្ចឹមបង្កងឲ្យមានការរីកដុះដាលប្រកបដោយនិរន្តរភាព ចូលរួមធានាបរិមាណផ្គត់ផ្គង់បង្កងឲ្យទីផ្សារក្នុងស្រុកដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។

ចំនួនអ្នកចូលទស្សនា
Flag Counter