ថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE)ខេត្តប៉ៃលិនបានរៀបចំវគ្គបណ្តុះបណ្តាលបណ្តុំអាជីវកម្មបន្លែស្តីពីបច្ចេកទេថែទាំកូនដំណាំនិងចែកធាតុចូលកសិកម្ម ក្រោមអធិបតិភាព លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម និងលោក ស្រី យឹម សុខគឹមលី ទីប្រឹក្សាកម្មវិធីAspireខេត្ត មានសមាជិកបណ្តុំចូលរួមចំនួន២៣នាក់ ស្រី០៩នាក់ (បណ្តុំបន្លែភូមិវាលវង់ចំនួន១១នាក់ និងបណ្តុំបន្លែភូមិក្រចាប់ចំនួន១២នាក់)។ ជាលទ្ធផល÷ -សិក្ខាកាមចូលរួមបានយល់ដឹងច្បាស់ពីបច្ចេកទេរៀបចំថ្នាលបណ្តុះកូនដំណាំបន្លែ និងសារះសំខាន់នៃការថែទាំកូនបន្លែដោយត្រូវបណ្តុះក្នុងរោងបណ្តុះមានសុវត្ថិភាព។ -សិក្ខាកាមយល់ដឹងច្បាស់និងត្រូវផលិតជីកំប៉ុស្តដើម្បីបង្កើនគុណភាពដីដាំដំណាំ។ -ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមចូលរួមទាំងអស់បានទទួលធាតុចូលកសិកម្មដើម្បីអនុវត្តនិងជម្រុញការដាំដំណាំប្រកបដោយប្រសិទ្ធិ ភាព។ ធាតុចូលកសិកម្មចែកជួនសិក្ខាកាមរួមមាន: សំណាញ់ការពារកំដៅថ្ងៃប្រវែង ៣០០ម៉ែត្រទុយោសាចប្រវែង ១ ២០០ម៉ែត្រស្បៃសំរាប់ហ៊ុថ្នាលបណ្តុះកូនបន្លែប្រវែង ៣៤៥ម៉ែត្រកៅស៊ូផ្លាស្ទិក គ្របជីកំប៉ុស្តប្រវែង២៣០ម៉ែត្រពូជបន្លែសរុបចំនួន០៨មុខ ក្នុងម្នាក់ទទួលបាន០៣មុខ។ ដោយ លោក សុទ្ធ វិសាល មន្ត្រីទទួលបន្ទុកអនុកម្មវិធីទី១