(ASPIREខេត្តប៉ៃលិន) មន្រ្តីបច្ចេកទេសចុះពិនិត្យផ្តល់ការណែនាំបន្ថែមដល់កសិករ បណ្តុំអាជីវកម្មចិញ្ចឹមមាន់ក្នុងស្ថានភាពទឹកជំនន់ និងបានប្រគល់ទូភ្ញាស់កូនមាន់ជូនកសិករបង្ហាញ
ចេញ​ផ្សាយ ២៤ កញ្ញា ២០២០
258

ថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មន្រ្តីបច្ចេកទេសកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE)ខេត្តប៉ៃលិនបានចុះពិនិត្យស្ថានភាពមាន់ក្នុងស្ថានភាពទឹកជំនន់ និងបានណែនាំបន្ថែមដល់កសិករភូមិទឹកចេញ ស្ទឹងកាច់ អូរបេងឲ្យយកចិត្តទុកដាក់ថែទាំកូនមាន់ៈ ១.ត្រូវផ្តល់កំដៅបន្ថែមដល់កូនមាន់ ២.ទ្រុងកូនមាន់ត្រូវតែស្ងួត និងកក់ក្តៅ ៣.ត្រូវរុំព័ទ្ធទ្រុងកូនមាន់ នៅពេល យប់និងពេលមានភ្លៀងធ្លាក់ ៤.ផ្តល់ចំណីមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងផ្តល់វីតាមីនបន្ថែម និងបានប្រគល់ទូភ្ញាស់កូនមាន់ ដែលមានសមត្ថភាពផលិត ៥២៨គ្រាប់ ជូនដល់លោក ជី វ៉ាន់ចាន់ កសិករបង្ហាញភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter