ពិធីចែកធាតុចូល ពូជកូនត្រី កូនកង្កែប និងចំណី ដល់បណ្តុំអាជីវកម្មវារីវប្បកម្ម ត្រី កង្កែប នៅស្រុកសាលាក្រៅ
ចេញ​ផ្សាយ ០៩ តុលា ២០២០
174

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៥រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឺងថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២០ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ថ្មីដែធន់ទៅនិងការបំរែបំរួលអាកាសធាតុ (ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានប្រគល់ធាតុចូលកសិកម្ម ជាកូនត្រី ៦០, ៦០០កូន និងកូនកង្កែបចំនូន១១, ២០០កូន ដល់បណ្តុំអាជីវកម្មវារីវប្បកម្ម ត្រី កង្កែប ចំនួន១១៩គ្រួសារ ក្នុងនោះកសិករចិញ្ចឹមត្រីចំនួន៩១ គ្រូសារ មកពី១១ បណ្តុំអាជីវកម្មត្រី/កង្កែប នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខែត្តប៉ៃលិន។ កម្មវិធីនេះបានអញ្ចើញចូលរួម ជាអធិបតីនិងកិត្តិយស ពីសំណាក់ ឯ.ឧ ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោកប្រធានមន្ទីរកសិកម្មខេត្ត ឯកឧត្តម លោក លោកស្រី អភិបាល អភិបាលរងស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកមេឃុំ មេភូមិ និងកសិករគោលដៅ។ ក្នុងចំណោម គ្រូសារគោលដៅ ចំនួន១១៩គ្រួសារ គឺមាន៩១គ្រូសារជាកសិករចិញ្ចឹមត្រី ត្រូវបានទទួលធាតុចូល ជាកូនត្រី កូនកង្កែបពូជ និងចំណី ចំនូន៧០០ក្បាល ចំណី៥ គ.ក្រ/ គ្រួសារ និងកសិករចិញ្ចឹមកង្កែប ២៨ គ្រួសារទទួលបានកង្កែប៤០០ក្បាល ចំណី៥គ.ក្រ/ក្នុង១គ្រួសារ ។ បន្ទាប់កម្មវិធីប្រគល់ធាតុចូលកសិកម្ម នាថ្ងៃដដែលនោះ កម្មវិធីASPIREបានសម្របសម្រូល កម្មវិធី ទស្សនៈ សម្រាប់ប្រតិភូថ្នាក់ដឹកនាំ និងអភិបាលខេត្តប៉ៃលិន លោកស្រី អភិបាល អភិបាលរងស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ចុះពិនិត្យមើល សមិទ្ធិផលនៃកសិករគោលដៅបណ្តុំអាជីវកម្មកង្កែបត្រី ASPIRE និងកសិករចិញ្ចឹមត្រីអណ្តែង ដែលគាំទ្រ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ កន្លងមកនេះ។ ជាលទ្ធផលត្រីអណ្តែង ដែលបានដាក់ចិញ្ចឹម កាលពីចុងខែសីហា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ យើងសង្កេតឃើញថាត្រី៨-៩ក្បាលមានទម្ងន់១គីឡូក្រាម និងកង្កែប ១០-១២ក្បាលមានទម្ងន់ ១គីឡូក្រាម មានរយ:ពេល១ខែ៧ថ្ងៃគត់ គិតត្រឹមថ្ងៃទី៧ តុលា ២០២០ អត្រាងាប់មានកម្រិតតិចតូច ។

ចំនួនអ្នកចូលទស្សនា
Flag Counter