វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មថ្មី ស្តីពីការចិញ្ចឹមមាន់ស្រែមនៅភូមិបរតាំស៊ូ
ចេញ​ផ្សាយ ០៩ តុលា ២០២០
177

ខេត្តប៉ៃលិន ថ្ងៃអង្គារ ៤រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឺងថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២០ មន្រ្តីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ( Aspire )នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មថ្មី ស្តីពីការចិញ្ចឹមមាន់ស្រែដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុដល់សមាជិកបណ្តុំអាជីវកម្មនៅភូមិបរតាំស៊ូ សង្កាត់បរយ៉ាខា ក្រុង /ខេត្តប៉ៃលិន។កម្មវីធីបានផ្តល់ធុងទឹកសម្រាប់ដាក់ទឹកមាន់ផឹកចំណុះ៣លីត្រ ចំនួន៣០ធុង (១ធុង/ម្នាក់)ផ្តល់ថ្នាំព្យាបាលជម្ងឺផ្លូវដង្ហើម និងផ្តាសាយ ថ្នាំបាញ់សម្លាប់មេរោគ វ៉ាក់សាំងអសន្នរោគ វ៉ាក់សាំង អ៊ុត វ៉ាក់សាំញូវកាស កំបោសម្លាប់មេរោគ ដល់សមាជិកដែលបានចូលរួមវគ្គ និងបានអនុវត្តការធ្វើវ៉ាក់សាំងការពារជំងឺមាន់បានចំនួន ២៥០ក្បាល (ញូវកាស អុត អសន្នរោគ) ដោយមានកសិករចូករួមសរុបចំនួន ៣០នាក់ ស្រី ១៦នាក់ មន្រ្តីថ្នាក់ខេត្តចំនួន៣នាក់ ភ្នាក់ងាផ្សព្វផ្សាយចំនួន៤នាក់ បង្រៀនដោយលោក ស៊ុយ មន មន្រ្តីទទួលបន្ទុកបច្ចេកទេស ផ្នែកផលិតកម្ម និងបសុព្យាបាល អនុកម្មវិធីASPIRE លេខទូរស័ព្ទ ០៩៧៧២៧២៤២៦ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល១ថ្ងៃ កសិករនៅក្នុងបណ្ដុំ បានលក់មាន់រស់ចំនួន៣៨៧ក្បាល់ម្លៃ១៥០០០៛/១kg បានហូបមាន់ចំនួន២១៨ក្បាល់ នឹងលក់កូនបាន១៤៥ក្បាល ។

ចំនួនអ្នកចូលទស្សនា
Flag Counter