វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មថ្មី ស្តីពីការចិញ្ចឹមមាន់ស្រែដល់សមាជិកបណ្តុំអាជីវកម្មនៅភូមិអូរប្រើស
ចេញ​ផ្សាយ ០៩ តុលា ២០២០
205

ខេត្តប៉ៃលិន ថ្ងៃព្រហស្បតិ៍ ៦រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឺងថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២០ មន្រ្តីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធនទៅនិងការប្រែប្រួលអាកាសធាតុ( Aspire )នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មថ្មី ស្តីពីការចិញ្ចឹមមាន់ស្រែដែលធនទៅនិងការប្រែប្រួលអាកាសធាតុដល់សមាជិកបណ្តុំអាជីវកម្មនៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុង ខេត្តប៉ៃលិន កម្មវីធីបានផ្តល់ធុងទឹកសម្រាប់ដាក់ទឹកមាន់ផឹកចំណុះ៣លីត្រ ចំនួន៣១ធុង (១ធុង/ម្នាក់) សៀវភៅបច្ចេកទេស៣១ក្បាលផ្តលថ្នាំព្យាបាលជម្ងឺផ្លូវដង្ហើម និងផ្តាសាយ ថ្នាំបាញ់សម្លាប់មេរោគ វ៉ាក់សាំអសន្នរោគ វ៉ាក់សាំង អ៊ុត វ៉ាក់សាំញូវកាស កំបោសម្លាប់មេរោគ ដល់សមាជិកដែលបានចូលរួមវគ្គ និងបានអនុវត្តការធ្វើវ៉ាក់សាំងការពារជំងឺមាន់បានចំនួន ១៥០ក្បាល (ញូវកាស អុត អសន្នរោគ) ដោយមានកសិករចូករួមសរុបចំនួន ៣១នាក់ ស្រី ១២នាក់ មន្រ្តីថ្នាក់ខេត្តចំនួន៣នាក់ ភ្នាក់ងាផ្សព្វផ្សាយចំនួន២នាក់ បង្រៀនដោយលោក ស៊ុយ មន មន្រ្តីទទួលបន្ទុកបច្ចេកទេស ផ្នែកផលិតកម្ម និងបសុព្យាបាល អនុកម្មវិធីASPIRE លេខទូរស័ព្ទ ០៩៧៧២៧២៤២៦ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល១ថ្ងៃ កសិករនៅក្នុងបណ្ដុំ បានលក់មាន់រស់បាន៩៣០ក្បាលតម្លៃ១៥០0០៛/១kg ។ហូបមានចំនួន២២៥ក្បាល នឹងលក់កូនបាន១២០០ក្បាល់។ *បញ្ហាកូនមាន់មានជំងឺផ្តាសាយនិងមានងាប់។ *ដំណោះស្រាយពន្យល់គាត់អោយរៀបចំកន្លែងដាក់កូនអោយនៅទីស្ងួតនិងមានកម្តៅគ្រប់សមស្រប និងចែកថ្នាំដាក់អោយមាន់ផឹក ចែកកំបោរសសំរាប់បាចសម្លាប់មេរោគ។

ចំនួនអ្នកចូលទស្សនា
Flag Counter