ថ្ងៃព្រហស្បតិ៍ ៦រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឺងថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២០ មន្រ្តីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធនទៅនិងការប្រែប្រួលអាកាសធាតុ( Aspire )នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានចុះពិនិត្យ និងពិគ្រោះយោបល់ជាមួយសមាជិកបណ្តុំបន្លែ ផ្ទះសំណាញ់ ជាលទ្ធផល÷ ក) ផ្ទះសំណាញ់ ភូមិក្បាលព្រលាន លោក ហង់ សុវណ្ណ បានរៀបចំដាំដំណាំ០២ប្រភេទ (បូកគោ និងក្តោប) មានអាយុកាល ០៣សប្តាហ៍។ លក្ខណះទូទៅដំណាំនិងមតិយោបល់÷ -ដំណាំមានការលូតលាស់ល្អ មានការថែទាំល្អ -ត្រូវបន្ថយការស្រោចទឹក (ជាំទឹក) -ត្រូវដកកូនដំណាំណាញឹក មកជួសកូនខូចរឺខ្សោយ តាមគម្លាតសមស្រប៤០-៥០cm *ដំណាំក្រៅផ្ទះសំណាញ់រួមមាន ប្រភេទខ្ទឹមស្លឹក ការ៉ុត(សាកល្បង) និងត្រប់ពុតញ៉ង។ ខ) ផ្ទះសំណាញ់ ភូមិភ្នំកុយ លោក ឃួន បុន្នី បានរៀបចំដាំដំណាំ០២ប្រភេទ (បូកគោ និងក្តោប) មានអាយុកាល ០៧សប្តាហ៍។ លក្ខណះទូទៅដំណាំនិងមតិយោបល់÷ -ដំណាំមានការលូតលាស់ល្អ មានការថែទាំល្អ -ត្រូវបន្ថយការស្រោចទឹក (ជាំទឹកភ្លៀងខ្លាំង) -ត្រូវកាត់ស្លឹកក្រោមអោយស្រឡះល្អ -ត្រូវរុំស្បៃការពារកំដៅថ្ងៃខាងលើ ដើម្បីអោយពន្លឺថ្ងៃចាំងចូលក្នុងផ្ទះសំណាញ់គ្រប់គ្រាន់ (កាត់បន្ថយជម្ងឺផ្សិត) *គ្រោងប្រមូលផលថ្ងៃទី១៥/១១/២០២០ ទិន្នផលប៉ាន់ស្មាន១០០០គ.ក(ស្ពៃក្តោប) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម