ចុះពិនិត្យ និងព្យាបាលគោ បានចំនួន២៦ក្បាល នៅភូមិទឹកចេញ ឃុំស្ទឹងកាច់
ចេញ​ផ្សាយ ១៣ វិច្ឆិកា ២០២០
194

ថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ខៀវ សុថុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងមន្ត្រីក្រោមឱវាទ៖ ១.ចុះពិនិត្យ និងព្យាបាលគោ បានចំនួន២៦ក្បាល នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ២.បានចុះជួបលោកស្រីមេភូមិក្ងោក ដើម្បីសុំឲ្យមានការសហការណ៍ពីអាជ្ញាធរភូមិបន្ថែមទៀត ក្នុងការផ្តល់ព័ត៌មានអំពីសត្វឈឺ ដើម្បីក្រុមអន្តរាគមន៍ការិយាល័យចុះជួយពិនិត្យ និងព្យាបាលឲ្យបានទាន់ពេល ។ ៣.ត្រៀមរៀបចំទីតាំងត្រៀមសម្រាប់ពិនិត្យព្យាបាល និងផ្សព្វផ្សាយអំពីជម្ងឺអុតក្តាម លើសត្វគោ ក្របីនៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ចំនួនអ្នកចូលទស្សនា
Flag Counter