ថ្ងៃចន្ទ០២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារអនុកម្មវិធីទី១នៃកម្មវិធីASPIRE អនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំវគ្គបណ្តុះបណ្តាលស្តិពីបច្ចេកទេសដាំបន្លែក្នុងផ្ទះសំណាញ់ ក្រោមអធិបតិភាព អ្នកស្រី យឹម សុខគឹមលី ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីនៃកម្មវិធីAspire និងលោក ថូ ពិសី តំណាងក្រុមហ៊ុន Tropicam។ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារកម្មវិធីខេត្ត ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម និងសមាជិកបណ្តុំអាជីវកម្មបន្លែសរុបចំនួន១៧នាក់ ស្រី០៥នាក់។ ជាលទ្ធផល÷ ១-អ្នកបច្ចេកទេសបានបង្ហាញយ៉ាងពិស្តារ ការថែទាំនិងប្រើប្រាស់ផ្ទះសំណាញ់ប្រកបដោយប្រសិទ្ធិភាពដូចជា បច្ចេកទេសរៀបចំដី ការជ្រើសរើសពូជបន្លែ ការបណ្តុះកូនបន្លែ ការដាំដុះ (ស្ពៃដើមតូចស្ទូងចន្លោះ១០-១៥cm ស្ពៃដើមធំចន្លោះ ២០-២៥cm និងប្រភេទផ្លែផ្កាចន្លោះ៤០-៦០cm) ការថែទាំ និងបច្ចេកទេសប្រើប្រាស់ម៉ូទ័របូមទឹកប្រព័ន្ធព្រះអាទិត្យ។ ២-បានវិភាគសេដ្ឋកិច្ចការដាំបន្លែផ្ទះសំណាញ់ -ប្រមូលផលស្ពៃក្នុង១វគ្គជាមធ្យម ៤៥០kg -តម្លៃជាមធ្យម១$=៤៥០$ -ពេលវេលាដាំដុះបានចំនួន៩លើក/ឆ្នាំ -សរុបចំណូលដុលប្រចាំឆ្នាំចំនួន៤០៥០$ ៣-បានចុះពន្យល់ណែនាំផ្ទាល់នៅទីតាំងផ្ទះសំណាញ់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម