ពិធីសំណេះសំណាលនិងចែកសម្ភារ តង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី
ចេញ​ផ្សាយ ១៣ វិច្ឆិកា ២០២០
147

ថ្ងៃព្រហស្បតិ៍ ៥រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន មានរៀបចំពិធីសំណេះសំណាលនិងចែកសម្ភារ តង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងគណៈប្រតិភូអមដំណើ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញ ខេត្ត អញ្ជើញចូលរួមផងដែរ។ ពិធីរៀបចំឡើង ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលកសិករត្រូវទទួលបានសម្ភារ កូនត្រីអណ្តែង និងចំណី មានចំនួន ៤២ គ្រួសារ។ ដោយកសិករ មួយគ្រួសារ ទទួលបាន តង់ប្លាស្ទិក ១ កូនត្រីអណ្តែង ចំនួន៧០០ក្បាល ចំណី១០០គ.ក្រ និងវិតាមីន ចំនួន៣កញ្ចប់ ផងដែរ

ចំនួនអ្នកចូលទស្សនា
Flag Counter