ប៉ៃលិន៖ថ្ងៃពុធ ១១រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំដឹកជញ្ជូនគ្រាប់ពូជស្រូវចំនួន៦.២តោន ទៅកន្លែងរៀបចំពិធីចែកគ្រាប់ពូជស្រូវជូនប្រជាកសិករដែលរងការខូចខាតដំណាំដោយសារទឹកជំនន់ ចំនួន៦២គ្រួសារ មកពីឃុំចំនួន២ គឺឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ពិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅផ្ទះលោក អ៊ុក ស៉ីថា មេភូមិទំនប់ ស្ថិតនៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម