ប៉ៃលិន៖ថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារ ពិនិត្យ និងព្យាលបាលគោ និងធ្វើការផ្សាយអំពីជំងឺអុតក្តាម និងជំងឺផ្សេងៗ ដល់ប្រជាកសិករចិញ្ចឹមគោ ស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តអញ្ជើញចូលរួមផងដែរ និងមានការចូលរួមពីកសិករចិញ្ចឹមគោ សរុបចំនួន ៥៦នាក់ ស្រី២៣ នាក់ ។ -ក្រុមការងារនៃការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានចុះពិនិត្យ និងព្យាបាលគោ ជូនកសិករបានចំនួន ២៦ក្បាល នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម