ប៉ៃលិន៖ថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីទទួលបន្ទុកអនុវត្តអនុកម្មវិធីទី៣ នៃកម្មវិធីASPIRE អនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសចិញ្ចឹមត្រី និងកង្កែប នៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានកសិករចូលរួមចំនួន២បណ្តុំ ក្នុងនោះមានបណ្តុំត្រីនៅភូមិកូនដំរី និងផ្ទះស្បូវ សរុបចំនួន២៦ នាក់ស្រី៨នាក់ ។ -បានបន្តចុះពិនិត្យកសិកសក្តានុពល លោក នី លីម ប្រុស អាយុ ៤៨ រស់នៅភូមិកូនដំរី ឃុំសាលាក្រៅ លោកបានរក្សាទុកមេបាពូជ៤០ក្បាលរបស់កម្មវិ Aspire បានផ្តល់ជូន សម្រាប់បង្កាត់ភ្ញាស់ឆ្នាំក្រោយ ក្រៅពីគម្រោងបានផ្តល់ជូនកង្កែប៤០០ ក្នុងនោះលោកបានទិញមេបាពូជពីក្រៅចំនួន២គូរ ផលិតកូនបាន ២៥០០ ក្បាល លោកមានគម្រោងពង្រីកមេបាពូជ និងកង្កែបសាច់ជាច្រើនតង់ថែមទៀត ។ -កសិករ តក់ ភឿត ភេទប្រុស រស់នៅភូមិភ្នំក្រិញ កសិករឈ្មោះ តឹក ម៉ាប់ រស់នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ជួបប្រទះបញ្ហាជម្ងឺលើត្រីអណ្តែង (ជម្ងឺងថ្លើស និងបញ្ញាប្រព័ន្ធរំលាយអាហារអត់ដំណើរការ ។ បានណែនាំកសិករប្រើប្រាស់ថ្នាំព្យាបាល និងអង្អត់ចំណីរយ:២ថ្ងៃ ដើម្បីប្រើវិធីសាស្រ្តព្យាបាល (កសិករAspire វគ្គ២)
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម