កម្មវិធីពហុភាគី(MSP) និងចុះកិច្ចសន្យាទិញលក់បន្លែរវាងបណ្តុំអាជីវកម្មបន្លែក្នុងភូមិក្រចាប់ និងភូមិវាលវង់ ជាមួយក្រុមហ៊ុនកសិសុវត្ថិភាព (Agro-Nature)
ចេញ​ផ្សាយ ១៣ វិច្ឆិកា ២០២០
163

ព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីពហុភាគី(MSP) និងចុះកិច្ចសន្យាទិញលក់បន្លែរវាងបណ្តុំអាជីវកម្មបន្លែក្នុងភូមិក្រចាប់ និងភូមិវាលវង់ ជាមួយក្រុមហ៊ុនកសិសុវត្ថិភាព (Agro-Nature) ក្រោមអធិបតិភាពលោក ស្រី យឹម សុខគឹមលី ទីប្រឹក្សា កម្មវិធី Aspire និងលោក ញឿន ចាន់រ៉េត តំណាងក្រុមហ៊ុន។ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារ មន្ទីរកសិកម្មនិងសមាជិកបណ្តុំអាជីវកម្មបន្លែសរុបចំនួន៣៨នាក់ ស្រី១៤នាក់ (បណ្តុំបន្លែ ភូមិក្រចាប់ចំនួន១៤នាក់ ស្រី១០នាក់ និងបណ្តុំបន្លែភូមិវាលវង់ចំនួន២៤នាក់ ស្រី៤នាក់)។ ជាលទ្ធផល÷ ១-សមាជិកបណ្តុំបន្លែភូមិ ក្រចាប់ មានចំនួន០៨នាក់ បានចុះកិច្ចសន្យាដាំបន្លែចំនួន ០៩មុខ ក្នុងតម្លៃព្រមព្រាងនឹងឯកភាពគ្នារយះពេល០៦ខែម្តង។ ទីតាំប្រមូលផ្តុំនិងវិចខ្ចប់បន្លែសំរាប់ផ្ញើរទៅក្រុមហ៊ុន នៅផ្ទះ អ្នកស្រី ញឹម សារុំ ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ។ ២-សមាជិកបណ្តុំបន្លែភូមិ វាលវង់ មាន ចំនួន១៧នាក់ បានជ្រើសរើសមុខបន្លែចំនួន១២មុខ ក្នុងតម្លៃព្រមព្រាងនឹងឯកភាពគ្នារយះពេល០៦ខែម្តង។ ទីតាំប្រមូលផ្តុំនិងវិចខ្ចប់បន្លែសំរាប់ផ្ញើរទៅក្រុមហ៊ុនមានពីរទីតាំង នៅផ្ទះ លោក លី វណ្ណ: ភូមិថ្មី សង្កាត់ទួលល្វា នឹងផ្ទះលោក ឃួន ប៊ុនធី ភូមិភ្នំកុយ ឃុំសាលាក្រៅ។ ៣-ក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាពតាមកិច្ចសន្យា (គោលការណ៍អនុវត្តកសិកម្ម ល្អ) ៤-ក្រុមហ៊ុនធានាទិញបន្លែទាំង១២មុខ ប្រចាំថ្ងៃ ក្នុងបរិមាណជា១តោន/១ ថ្ងៃ តាមកិច្ចសន្យា។ ៥- ក្រុមហ៊ុនគិតតម្លៃសេវាកម្មចំនួន ៣០០រៀល/១គ.ក ដល់អ្នកប្រមូលផ្តុំបន្លែនិងវិចខ្ចប់ផ្ញើរទៅក្រុមហ៊ុន។ ៦-ក្រុមហ៊ុនចេញថ្លៃសេវាដឹកជញ្ជូនទៅភ្នំពេញ និងជួយចេញខាត៥០%ក្នុងករណីបន្លែខូចខាតដោយការដឹកជញ្ជូន។ ៧-ក្រុមហ៊ុនអាចផ្គត់ផ្គង់ពូជបន្លែដល់សមាជិក តែត្រូវទូទាត់ទៅក្រុមហ៊ុនវិញក្រោយពេលប្រមូលផលបន្លែ។

ចំនួនអ្នកចូលទស្សនា
Flag Counter