កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី និងចែកកូនមាន់ដល់កសិករបណ្តុំអាជីវកម្មភូមិអូរបេង
ចេញ​ផ្សាយ ១០ ធ្នូ ២០២០
212

ខេត្តប៉ៃលិន៖ ថ្ងៃពុធ២រោជ ខែមិគសិរ ឆ្នាំជូត ទោស័កពស២៥៦៤ត្រូវថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នៅភូមិអរបេងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្រុមការងារអនុកម្មវិធីទី2 នៃកម្មវិធីAspire ខេត្តប៉ៃលិន រួមនិងលោក ឌី ឈុនលី ទីប្រឹក្សាទីផ្សារកម្មវិធីAspire និងភ្នាក់ងារផ្សព្វផ្សាយឃុំបានរៀបចំប្រជុំពង្រឹងតួនាទីបណ្តុំ និងប្រជុំង្កេតវាយតម្លៃការយល់ដឹង និងការអនុវត្តបច្ចេកទេសថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានផ្តល់បច្ចេកទេសកាអនុវត្តផ្ទាល់ពីរបៀបធ្វើវាក់សាំងនិងបានចែកកូនមាន់60ក្បាលដល់សមាជិកបណ្តុំចិញ្ចឹមមាន់ស្រែចំនួន ៥គ្រួសារ ទ្រុងកូនមាន់ចំនួន៥សរុបជាទឹកប្រាក់ចំនួន425000រៀល នៅភូមិអូរបេង ឃុំស្ទឹងកាចស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ កម្មវិធីនេះមានការចូលរួមសរុបចំនួន 22នាក់ ស្រី 13នាក់ និងបានផ្តល់កូនមាន់ និងទ្រុងដាក់កូនមាន់៖ 1.ចែកកូនមាន់បានចំនួន60ក្បាលជូនសមាជិកបណ្តុំបានចំនួន 5គ្រួសារ(12ក្បាល/គ្រួសារ)តម្លៃកូនមាន់ក្នុង១ក្បាល់៥០០០រៀ 2 .និងបានផ្តល់ទ្រុងសម្រាប់ដាក់ កូនមាន់ចំនួន 5ទ្រុង ទ្រុងមួយតម្លៃ២៥០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter