ខេត្តប៉ៃលិន៖ ថ្ងៃពុធ២រោជ ខែមិគសិរ ឆ្នាំជូត ទោស័កពស២៥៦៤ត្រូវថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ទីប្រឹក្សាសម្របសម្រូលទីផ្សារ បានចុះតាមដានសកម្មភាពដាំដុះបន្លែ សមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុង និងខេត្តប៉ៃលិន៖ ១. ជួបកសិករស្ត្រីម៉េមាយក្រីក្រ ឈ្មោះ អ៊ំ សាវាត សព្វថ្ងៃដាំដុះបន្លែស្ពៃជ្រក់ លើផ្ទៃដី០.០8 ហ.ត ស្ពៃនេះមានអាយុប្រមាណ១ខែ សង្ឃឹមថា នឹងប្រមូលផលបាន ៥០០គីឡូក្រាម នៅកំឡុង៣០ថ្ងៃខាងមុខ ។ ប្រសិនបើស្ពៃ តម្លៃ ១,២០០ រៀល/គ.ក ដូចថ្ងៃនេះ គាត់អាចបានទឹកប្រាក់តម្លៃប្រមាណ ៦០០,០០០រ (១៤៧ដូល្លារ) ។ សព្វថ្ងៃគាត់បានពង្រីការដាំដុះ០.08 ហ.តបន្ថែម (ដំណាំស្ពៃជ្រក់) ក្រោមជំនួយធាតុចូល ទុយោសាច របស់កម្មវិធីASPIRE កន្លងមកនេះ ។ ២. ជួបកសិករ ឈ្មោះ វ៉ាន់ធៀវ សព្វថ្ងៃដាំដុះបន្លែស្ពៃជ្រក់ លើផ្ទៃដី២ ហ.ត ស្ពៃនេះមានអាយុប្រមាណ១ខែ សង្ឃឹមថា នឹងប្រមូលផលបាន ១០ ទៅ១២ តោន/រ៉ៃ នៅកំឡុង1ខែខាងមុខ។ ប្រសិនបើស្ពៃ តម្លៃ ១,២០០ រៀល/គ.ក ដូចថ្ងៃនេះ គាត់អាចបានទឹកប្រាក់តម្លៃប្រមាណ ៣,០០០,០០០រ (២៩០០ដូល្លារ/ហ.ត) មួយឆ្នាំនៃការដាំដុះ គាត់បានដាំ០៣ លើក ដោយរដូវបា្រំង ចាប់ពីខែ២ ដល់ខែ៥ និងរដូវវស្សា ចាប់ពីខែ ១០ ដល់ខែ១២ រៀងរាល់ឆ្នាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម