ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអនុកម្មវិធីទី២ ដឹកនាំដោយលោក ស៊ុយ មន មន្ត្រីបច្ចេក រូមទាំងទីប្រឹក្សា សម្របសម្រូលទីផ្សារ បានរូមគ្នាអនុវត្តសកម្មភាពនិងសម្រេចលទ្ធផលដូចខាងក្រោម៖ ១) បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដែលដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងតួនាទីមុខងារបណ្តុំអាជីវកម្មមាន់ស្រែ នៅភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ២២នាក់/ស្រី១៤នាក់ ក្នុងនោះមានមន្រ្តីថ្នាក់ខេត្ត៣នាក់ ទីប្រឹក្សា១នាក់ និង CEW៣នាក់។ ២). បង្រៀនពីរបៀបកត់ត្រា ចំណូល ចំណាយលើការចិញ្ចឹមមាន់។ ៣).បានស្រង់ទិន្នន័យរបាយការណ៍បរិមាណផលិតនិងលក់បានពី សមាជិកបណ្តុំសម្រាប់រយៈពេល១១ខែ ឆ្នាំ២០២០។ បរិមាណផលិត និងលក់បានរបស់បណ្តុំនេះ គឺ៨០៤ក្បាល (១.០៤៥គ.ក្រ) ដែលមានតម្លៃទឹកប្រាក់ប៉ានស្មានស្មើនឹង១៥,៦៧៥,០០០រ (៣,៨២៣ដូល្លារ ) ហើយនៅខែធ្នូ និងអាចមានមាន់ផ្គត់ផ្គង់៣៤មាន់សាច់ទៀត។ ៤). បានចុះពិនិត្យមើលការចិញ្ចឹមមាន់របស់កសិករនៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម