ថ្ងៃអង្គារ ៨រោច ខែមឹគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅភូមិស្ទឹងកាច់,ឃុំស្ទឹងកាច់,ស្រុកសាលាក្រៅ កសិករបង្ហាញនៃបណ្តុំមាន់ស្រែ លោក មិច ចន្នី បានរៀបចំប្រជុំបណ្តុំអាជីវកម្មចិញ្ចឹមមាន់របស់ខ្លូន ដើម្បីបង្ហាញបច្ចេកទេសថ្មីនៃចិញ្ចឹម មាន់ស្រែជោគជ័យ ព្រមទាំងចែកកូនមាន់ (អាយុ២១ថ្ងៃ) ដល់សមាជិកកសិករក្នុង បណ្តុំអាជីវកម្មចិញ្ចឹមមាន់ បន្ទាប់ពីកសិករនេះបានទទួលការគាំទ្របច្ចេកទេស និងធាតុចូលពីអនុកម្មវិធី ASPIRE និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ក្នុងរយៈពេល០៥ខែកន្លងមកនេះ។ កម្មវិធីប្រជុំនេះ សម្របសម្រូលដោយក្រុម ការងារអនុកម្មវិធីទី២ ដឹកនាំដោយលោក សុយ មន មន្ត្រីបច្ចេក រូមទាំងទីប្រឹក្សាអនុវកម្ម វិធីASPIRE បានចូលរួមផងដែរ និងសមាជិកកសិរករក្នុងបណ្តុំអាជីវកម្មចិញ្ចឹម មាន់សរុបទាំងអស់ចំនួន ៣០ (ស្រី-១៤)នាក់។ ជាកិច្ចចាប់ផ្តើមមានការនែនាំអោយស្គាល់គ្នានិងចូលរួមមតិយោបល់ពីទីប្រឹក្សាកម្មវិធី ASPIRE ផ្តោតលើកម្មវិធីគាំទ្ររបស់កម្មវិធីASPIREនិងការចិញ្ចឹមមាន់សំរាប់ធ្វើអាជីវកម្ម ព្រមទាំងបានការចូលរួមមតិយោបល់ របស់ អ្នកប្រមូលទិញមាន់ មាន់ឈ្មោះ ណុបសូនី ទូរស័ព្ទលេខ 0979607360 ចំពោះការចូលរួមជាមួយបណ្តុំ និងបង្ហាញដល់កសិករអំពី ការគាំទ្រនិងទទួលទិញមាន់សាច់ របស់ក្រុមកសិករផងដែរ។ លទ្ធផលនៃការប្រជុំ៖ ១).លោក មិច ចន្នី ជាប្រធានបណ្តុំនិងជាកសិករបង្ហាញ បានចែកកូនមាន់ (ចែកបន្ត) ដែលគាត់បានផលិតបានដល់កសិករដែលជាសមាជិករបស់គាត់ចំនួន១៥ (ម្នាក់ៗបាន១២កូនមាន់) នាក់មានកូនមាន់ដែលចាក់វ៉ាក់សាំងហើយមានអាយុ២១ថ្ងៃ សរុប ១៤០កូនមាន់។ ២). តាមរបាយការណ៍ដែលបានផលិតមាន់សាច់បានរបស់បណ្តុំ បានលើកឡើងបានឲ្យដឹងថា ក្នុងចំនោមកសិករសរុប18នាក់ ក្នុងរយះពេល១១ ខែកន្លងមកបាន ១,៤៣៩ ក្បាល ក្នុងនោះលក់មាន់សាច់បាន ៥៧៥ ក្បាល (១ក្បាលទំងន់១.៣kg/ក្បាល) ស្មើនឹង ៥៧៥គ.ក្រ ដែលមានតម្លែទឹកប្រាក់ទទួលបាន ១១,៩៦០,០០០៛ ( ២,៩៩០ដុល្លារ ) និងហូបអស់៨៦៤ ក្បាល។ ៣).ពួកគាត់លក់កូនមាន់បាន៦០៦០ក្បាល ដែលកូនមាន់ក្នុងមួយក្បាលលក់បានថ្លៃ៥០០០៛/ក្បាល។ សរុបទឹកប្រាក់លក់កូនមាន់បានគឺ ៣០,៣០០,០០០៛ ( ៧,៥៧៥ដុល្លារ) ។ សរុបការលក់មាន់សាច់ និងកូនមាន់ របស់បណ្តុំអាជីកម្មមាន់ស្រែនេះ គឺលក់បានប្រាក់សរុបចំនួន ១០,៥៦៥ដុល្លារ។ ៤) ការព្យាករណ៍នូវបរិមាណលក់ សម្រាប់ខែធ្នូឆ្នាំ២០២០ និងខែមករា ២០២១នេះ កសិករទាំង១៨ នាក់នេះ រំពឹងថានឹងអាចគ្រោងលក់មាន់សាច់ចំនួន១៥១ក្បាល និងកូនមាន់ចំនួន៧០០ក្បាលទៀត។ ៥) អ្នកប្រមូលទិញមាន់ មាន់ឈ្មោះ ណុបសូនីបានប្រាប់សមាជិកបណ្តុំថា មួយថ្ងៃគាត់ត្រូវការមាន់ផ្គត់ផ្គង់ ប្រមាណ ពី៤០ ទៅ៥០ក្បាល/ថ្ងៃ តម្លៃផ្អែកលើទីផ្សារជាក់ស្តែង។ ៦). តាមការវាយតំលៃចំនេះដឹងរបស់កសិករចំនួន២១នាក់(ស្រី-១០)នាក់ លើផ្នែកនៃការយល់ដឹងពីបច្ចេកទេសកសិកម្មថ្មិដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ឃើញថាពួកគាត់មានការយល់ដឹងប្រមាណ ៥៦% ក្នុងការអនុវត្តខ្លឹមសារនៃកម្មវិធី ASPIRE។ ៧) បានបង្ហាញពីរបៀបប្រើប្រាស់ទូរសព្ទ ដើម្បីទទួលបានសេវាផ្តល់ព័ត៌មានបច្ចេកទេស កសិកម្ម ដល់កសិករ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្មវិធីនេះបានបញ្ចប់ដោយភាពរីករាយស្និទ្ធស្នាលនិងបានឯកភាពគ្នាក្នុងការងារចិញ្ចឹមនិងទិញលក់មាន់រវាងបណ្តុំនិងអ្នកទិញមាន់ និងធ្វើពិធីចែកចាយកូនមាន់ដល់កសិករទាំង១៥គ្រួសារ។