ថ្ងៃពុធ៩រោជ ខែមិគសិរ ឆ្នាំជូត ទោស័កពស២៥៦៤ត្រូវថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២០ ខេត្តប៉ៃលិន៖ ដោយមានការគាំទ្រពេញទំហឹងនិងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំគ្រប់គ្រង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ( ASPIRE) ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទទួលបានផ្ទះសំណាញ់ចំនូន០៧គ្រឿងទូទាំងខេត្តប៉ៃលិន ហើយក្រុមការងារបានកំពុងអនុវត្តនិងជម្រុញឲ្យមានកំណើនផលិតកម្មបន្លៃសុវត្ថភាព ពិសេសខ្សែច្រវ៉ាក់ផលិតកម្មបន្លែសុវត្ថភាពក្នុងផ្ទះសំណាញ់ទាំងនេះ ជាមោទនភាព របស់អនុកម្មវិធីASPIREខេត្ត លទ្ធផលទទួលបានគឺមានការអភវិឌ្ឍរីកចម្រើន ដែលផលិតកម្មបានផ្សារភ្ជាប់ទៅនឹងទីផ្សារ។ កសិករបានអនុវត្តបច្ចេកទេសថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយទទួលបានទិន្នផលខ្ពស់ បណ្តុំអាជីវកម្មត្រូវបានផ្សារភ្ជាប់ជាមួយនឹងឈ្មួញប្រមូលទិញ ឈានចូលដល់ ការដាំដុះបន្លែតាមកិច្ចសន្យា ។ នៅថ្ងៃទី០៩/១២/២០ នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន កសិករវ័យកណ្តាលផ្ទះសំណាញ់ម្នាក់ លោកហង់សុវណ្ណ បានធ្វើការប្រមូលបន្លែសុវត្ថិភាព របស់ខ្លូនជាលើកទី១៖ស្ពៃក្តោបនិងស្ពៃបូគោបានចំនួន១៤៦គីឡូក្រាម សម្រាប់ផ្គត់ផ្គង់ ទៅក្រុមហ៊ុន កសិ -សុវត្ថិភាព (Agro -Nature) មានអាស័យដ្ឋាននៅភ្នំពេញ តាមកិច្ច ព្រមព្រឿងក្នុងកិច្ចសន្យាកសិកម្ម (ស្ពៃក្ដោបមចំនួន ៥២គ.ក្រ តម្លៃ៣៥០០រៀល/គ. ក្រ និងស្ពៃបូកគោបានចំនួន ៩៤គ.ក្រ តម្លៃ៤០០០រៀល/គ.ក្រ)។ តាមការត្រូតពិនិត្យផ្ទៃដីដាំដុះ៖ ១). បរិមាណផលស្ពៃបូកគោនឹងប្រមូលបាន ប្រមាណ ២៨០-៣៣៦ គ.ក្រ ដែលមានតម្លៃ ទឹកប្រាក់ប៉ាន់ស្មានប្រមាណពី ១,១២០,០០០-១,៣៤៤,០០០រៀល (២៨០-៣៣៦ ដុល្លារ)។ ២). ស្ពៃក្តោបរបស់គាត់នឹងប្រមូលបាន ប្រមាណ៣៣៦ គ.ក្របានលក់ប្រាក់សរុបប្រមាណ ១,១៧៦,០០០ រៀល ( ២៩៤ ដុល្លារ) ។ ដូចនេះសរុបបរិមាណផលបន្លែស្ពៃទាំងពីរមុខនេះ គាត់រំពឹងថាអាចប្រមូលផលបានចំនូន ៦៧២គ.ក្រនិងអាចលក់បានតម្លៃទឹកប្រាក់ ប៉ាន់ស្មាន សរុបប្រមាណ៦៣០ដុល្លារ ក្នុងវដ្តដាំដុះលើកទី០១នេះ!!